ការចុះ​ហត្ថា​លេខា អនុសារណៈ​យោគយល់​រវាង សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង និង សភាពាណិជ្ជកម្ម​ប្រទេស ប៉ូឡូញ (Poland) លើ​ម៉ាស៊ីន​ផលិត កែច្នៃ​អាហារ សំភារ​:​ប្រើប្រាស់ និង បច្ចេកទេស​

ឆ្នាំកុរ បុស្ស ១២​រោច ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី 21 ខែមករា ឆ្នាំ​2020, នៅ​រោងចក្រ​ម៉ា​ស៊ី​ន​កិនស្រូវ​បៃតង ក​ម្ព​ជា មាន​កិច្ចប្រជុំ រវាង​សភាពាណិជ្ជកម្ម​ខេត្តបាត់ដំបង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សភាពាណិជ្ជកម្ម ប៉ូឡូញ Poland ដែលមាន​ការចូលរួម​ប្រជុំ​ដោយ​

– លោក ភួ វាសនា ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង​
– លោកជំទាវ ឈួន ទួ​ច ជា​អនុប្រធាន​សភាពាណិជ្ជកម្ម និង សមាជិក​
– ឯកឧត្តម Marek WOZNIAK អភិបាលខេត្ត (Marshal) of the Wielkopolska Region នៃ​ប្រទេស ប៉ូឡូញ​


– ឯកឧត្តម Wojciech JANKOWIAK អភិបាលខេត្តរង​, មន្ត្រី​ទទួលបន្ទុក​ផ្នែក សាធារណៈ​ការដឹង​ជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សា​ការងារ គំរោង​ផែនការ និង មូលនិធិ​អុ​ឺ​រ៉ុ​ប​សំរាប់​ការបណ្តុះបណ្តាល​ជំនាញ​
– លោក​សាស្ត្រាចារ្យ​ Prof. Krzysztof SZOSZKIEWICZ, Vice Rector of Poznan University of Life Science


– លោក Andrzej LYKO, ប្រធានសភា​ពាណិជ្ជកម្ម ប្រទេស​ប៉ូឡូញ ផ្នែក​សហប្រតិបត្តិការ​នាំចេញ​នាំចូល​
– លោក Hubert ZOBEL, President of Wielkopolska Fund for Development
– លោក Beata Joanna LOZINSKA, Director of Economy Department

បន្ទាប់ពី​មានការ​ណែនាំ​ខ្លួន និង ធ្វើ​បទ​បង្ហាញ​ពី​សក្តានុពល រវាង ខេត្តបាត់ដំបង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ប្រទេស​ប៉ូឡូញ Poland អស់​រយៈពេល​ជាង 2 ម៉ោង​មក ទ្វេភាគី​បាន សំរេច​ចុះ​ហត្ថា​លេខា អនុសារណៈ​យោគយល់ ( MOU )​ ជាច្រើន​ចំនុច ដែល​ផ្តោតលើ ម៉ា​ស៊ី​ន​ផលិត រឺ កែច្នៃ វត្ថុធាតុដើម និង បច្ចេកទេស លើ​ចំនីអាហារ និង របស់​របប​ប្រើប្រាស់​ក្នុងស្រុក ក៏ដូចជា​ការនាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ ៕