វ៉ាក់សាំង សុីណូវ៉ាក់ ៣ លានដូសទៀត និងដឹកមកដល់កម្ពុជា នៅព្រឹកស្អែក

Mot Voyho, [27.09.21 15:34]

មន្ត្រីជាន់ខ្ពស់ សុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំង ស៊ីណូវ៉ាក់ ៣ លាន ដូសថែមទៀត ដែលជាការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា និងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី ២៨ហើយកញ្ញានេះ។

លោកជំទាវ យក់សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹង កាលពីថ្ងៃទី ២៧ ខែកញ្ញានេះថា វ៉ាក់សាំងកូវិត ១៩ ប្រភេទ sinova ៣លាន ដូសទៀត នឹងមកដល់កម្ពុជា ស្អែកនេះ ដើម្បីទុកសម្រាប់ចាក់ជូន កុមារអាយុ ៦ឆ្នាំដល់ ១២ឆ្នាំ និងសម្រាប់ចាក់ដូសជំរុញ ជូនមនុស្សពេញវ័យ។ លោកជំទាវបានបញ្ជាក់ទៀតថា នៅក្នុងខែតុលា ឆ្នាំ ២០២១ ខាងមុខនេះ កម្ពុជាទទួលបានវ៉ាក់សាំង ជាជំនួយរបស់មិត្តចិន ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក វ៉ាងយី រដ្ឋមន្ត្រីការបរទេសចិន ចំនួន ៣០លានដូសថែមទៀត។ រហូតមកដល់ពេលនេះ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញ របស់រាជរដ្ឋាភិបាលកម្ពុជា យើងមានវ៉ាក់សាំងក្នុងដៃ សរុប ៣៥លាន ៥សែនដូសហើយ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំនៅសម្ដេច អគ្គមហាសេនា បតីតេជោហ៊ុនសែន បានយកការចាក់វ៉ាក់សាំង បង្ការជំងឺកូវិត ១៩ គឺជាយុទ្ធសាស្ត្រលើសមរភូមិ សង្គ្រាមជាមួយសត្រូវ អត់ស្រមោល គឺជំងឺកូវិត ១៩។ ការចាក់វ៉ាក់សាំង ការពារជំងឺកូវិត ១៩ គឺមានសារៈសំខាន់ណាស់ ក្នុងការជួយឲ្យប្រជាពល មានអង្គបដិបក្សរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវិត ១៩ កាត់បន្ថយអត្រាស្លាប់ ដោយសារឥទ្ធិពល មេរោគ យើងក៏ជួយកាត់បន្ថយ ការរីករាលដាល ជំងឺផងដែរ។ លទ្ធផលដែលកម្ពុជាសម្រេចបាន លើការងារចាក់សាំង នេះ បានធ្វើឲ្យកម្ពុជា អាចគ្រប់គ្រងស្ថានភាព នៃការរីករាលដាល មេរោគកូវិត ១៩ នៅក្នុងប្រទេស ពិសេសជួយកាត់បន្ថយ នៅអត្រាមរណភាព របស់ប្រជាពលរដ្ឋ ពីឥទ្ធិពលជំងឺកូវិត ១៩។

សូមបញ្ជាក់ថា ជាមួយនឹងការផ្ដល់ជំនួយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ការអភិវឌ្ឈន៍ ប្រទេសកម្ពុជា ចិន បានក្លាយជាប្រទេសបង្អែក ក្នុងការផ្គត់ផ្គង់ វ៉ាក់សាំង ដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះ ប្រទេសកម្ពុជា ទទួលបានវ៉ាក់សាំងការពារ មេរោគកូវិត ១៩ ពីរដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានិកចិន និងប្រជាជនចិន ចំនួន ២៦ លាន ៨សែនដូសហើយ៕ ប្រភព វិទ្យុជាតិ កម្ពុជា