វ៉ាក់សាំង សុីណូវ៉ាក់ ដែលកំពុងដំណើរការ ចាក់ជូនកុមារនិងយុវវ័យ គឺមានប្រសិទ្ធភាពដល់ ទៅ 98%

Mot Voyho, [04.08.21 14:56]

មន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាល បានឲ្យដឹង កាលពីពេលកន្លងទៅថ្មីៗនេះថា វ៉ាក់សាំង សុីណូវ៉ាក់ ដែលកំពុងដំណើរការ ចាក់ជូនកុមារនិងយុវវ័យ គឺមានប្រសិទ្ធភាព រហូតដល់ទៅ ៩8% ដែលអាចទប់ស្កាត់ ការចម្លង កូវិត 19 បានយ៉ាងល្អប្រសើរ។

លោកជំទាវ ឱវណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវិត 19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានឲ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា កំពង់ ដំណើរការចាក់វ៉ាក់សាំង កូវិត 19 ដោយរលូន ជូនដល់ក្រុមមនុស្ស ដែលមានអាយុចាប់ពី 18 ឆ្នាំឡើងទៅ និងចាក់ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី 12 ដល់ក្រោម 18 ឆ្នាំ ដើម្បីបង្កើនភាពស៊ាំ ក្នុងសហគមន៍ ពិសេសអាចឈានទៅ បើកសាលារៀនណាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ ចំពោះវ៉ាក់សាំង សុីណូវ៉ាក់ ដែលកម្ពុជាកំពុងប្រើប្រាស់ នៅក្នុងយុទ្ធនាការ ចាក់ដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី 12 ឆ្នាំ ដល់ក្រោម 18 ឆ្នាំ នេះបើតាមការស្រាវជ្រាវ របស់ វ៉ាក់សាំងនេះ គឺមានភ្លេងសុទ្ធសុភាប្រមាណ 98% ឯណោះ សម្រាប់ទប់ស្កាត់ ការវាយលុក ពីវីរុសកូវីត19 បានយ៉ាងល្អប្រសើរ។

សម្រាប់ប្រភេទវ៉ាក់សាំង ដែលយើងធ្វើការ ជ្រើសរើសយកមក ចាក់ជូនក្រុមមនុស្ស អាយុចាប់ពី 18 ឆ្នាំឡើង ដល់ក្រោម 18 ឆ្នាំនេះ គឺមានក្រុមអ្នកបច្ចេកទេស លោកបានធ្វើការសិក្សាស្រាវជ្រាវ យ៉ាងម៉ត់ចត់ មែនទែន ហើយទន្ទឹមនឹងនោះ យើងសង្កេតឃើញថា ការចាក់នេះ ទៅតាមបណ្ដាប្រទេសមួយចំនួនដែរ ក៏ប៉ុន្តែដូចជា នៅសហរដ្ឋអាមេរិក គឺគេប្រើវ៉ាក់សាំងរបស់គេ ព្រោះជាប្រទេសដែល ផលិតវ៉ាក់សាំងស្រាប់ ទៅហើយ តែដោយឡែកនៅ សាធារណរដ្ឋប្រជាមានិតចិន ក៏មានការប្រើប្រាស់ វ៉ាក់សាំង សុីណូវ៉ាក់នេះដែរ សម្រាប់ចាក់ទៅដល់កុមារ អាយុ 3 ឆ្នាំឡើង គឺគេចាក់តាំង ពី 3 ឆ្នាំឡើង តាមការសិក្សារបស់គេ បានបង្ហាញ ច្បាស់ដែរ វាមិនអីដែរ បង្ហាញផលរំខាន ឬក៏ផលប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់សុខភាព របស់ក្រុមអាយុ 12 ឆ្នាំ ទៅក្រោម 18 ឆ្នាំនោះទេ។ ហើយផ្ទុយទៅវិញ វ៉ាក់សាំងនេះ គឺបានផ្ដល់នូវ ប្រសិទ្ធភាពខ្ពស់ បើតាមខ្ញុំអាន ខ្ញុំឃើញការចុះផ្សាយ គឺអាចមានប្រសិទ្ធភាពដល់ ទៅ 98 ភាគរយឯណោះ ដូច្នេះ នេះគឺជាការជ្រើសរើស ដោយសារតែវ៉ាក់សាំងនេះ គឺប្រភេទវ៉ាក់សាំង ដែលផលិតឡើងតាម បែបបុរាណ ជាលក្ខណៈធ្លាប់ប្រើប្រាស់ សម្រាប់ផលិតវ៉ាក់សាំង ដទៃទៀត។ លោកជំទាវបាន ឲ្យដឹងទៀតថា បើទោះបីជា ប្រជាពល ក៏ដូចជាកុមារនិងយុវវ័យ ដែលទទួលបានវ៉ាក់សាំង កូវិត 19 រួចរាល់ហើយ ក៏ដោយ ក៏ត្រូវតែបន្ត អនុវត្តវិធាន សុខាភិបាល និងវិធានការ ដែលដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាល គឺ 3កុំ និង 3 ការពារ ឲ្យបានខ្ជាប់ខ្ជួន ជាទីបំផុត ដើម្បីកាត់ផ្ដាច់ ការចម្លងជំងឺកូវិត 19 នេះ អោយមានប្រសិទ្ធភាព៕ ប្រភព វិទ្យុជាតិ កម្ពុជា