ឯកឧត្តម ស៊ុនចាន់ថុល ចុះពិនិត្យការដ្ឋាន ស្ថាបនាផ្លូវ សម្ដេចសង្ឃរាជទេពវង្ស

នារសៀលថ្ងៃទី ២៩ ខែកញ្ញាកន្លងទៅនេះ ឯកឧត្តម ស៊ុនចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យ ការដ្ឋានស្ថាបនាផ្លូវ សម្ដេចសង្ឃរាជទេពវង្ស តភ្ជាប់ពីផ្លូវជាតិ ៤ ត្រង់រង្វង់មូល សម្ដេច សង្ឃរាជទេពវង្ស ឆ្ពោះ រង្វង់មូល ស្រុកស្ទឹងហាវ និងពីរង្វង់មូល ស្រុកស្ទឹងហាវ ឆ្ពោះមកកាន់ វិថីផែ ឋិតក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឳកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល ទទួលការសាងសង់ ត្រូវយកចិត្តទុក ធ្វើការជួសជុលផ្លូវ ជាប្រចាំ ដោយ ដាក់គ្រឿងចក្រ ឈូសឆាយពង្រាប ផ្លូវឱ្យបានស្មើល្អ ដើម្បីងាយស្រួល ក្នុងការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋ។ បន្ទាប់មក ឯកឧត្តម ក៏បានបន្តអញ្ជើញចុះ ពិនិត្យមើលផ្លូវលេខ ៨០០ និងពិនិត្យសកម្មភាព កាយស្ដារអូរប្រឡាយ នៅចំណុចស្ពានអូរមួយ និងអូរ២ រួចបន្តទៅអាង ចម្រោះទឹកកខ្វក់ ១៦ហិកតា នៅចុងឆ្នេរ អូឈើទាល ក្នុងភូមិសាស្ត្រ សង្កាត់លេខ ៤ ក្រុងនិងខេត្តព្រះសីហនុ ដើម្បីរំដោះជំនន់ទឹកភ្លៀង កុំឱ្យជំនន់លិចផ្ទះប្រជាពលរដ្ឋ៕ ប្រភប AKP