ធនាគារ​ធំ ៗ ទាំង ៦ នៅ​កាណាដា ប្រកាស ពន្យារ​ពេល​ទូទាត់​ប្រាក់កម្ចី​ទិញ​ផ្ទះ​រហូតដល់ ៦ ខែ នៅ​ទូទាំង​ប្រទេស​

​ 

នេះ​គឺជា​ដំណឹង​ដ៏​ល្អ និង​ធំ​បំផុត​មួយ សម្រាប់​ប្រទេស​កាណាដា ដែល​កំពុង​រង​ផលប៉ះពាល់ សេដ្ឋកិច្ច​យ៉ាងដំណំ ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវី​ដ ។​អាជីវកម្ម​នានា​កំពុង​បិទទ្វារ បន្ត​ចាប់​ពី​ខែ​មករា​មក ហើយ​បាន​កាត់​ម៉ោង​ធ្វើការ​កាន់តែ​ខ្លី ជាហេតុ​បណ្តាលឱ្យ​មនុស្ស​ច្រើន​ត្រូវ​បាត់បង់​ការងារ​និង​សំងំ​ក្នុងផ្ទះ​។​


​ពួកគេ​មិន​អាច​ពុន​រែក​ការសង​រំ​លោះ​នានា​បាន​នោះ​ទេ​។​សរុបទៅ នេះ​ជា​ពេលវេលា​ដ៏​លំបាក​ទាំង​សង្គម​និង​សេដ្ឋកិច្ច សម្រាប់​ជនជាតិ​កាណាដា​ពិសេស​លើ​ផ្នែក​ហិរញ្ញវត្ថុ​។​
​សមាគម​ធនាគារិក​កាណាដា​រួមជាមួយ​ធនាគារ​ជាតិ​កាណាដា កំពុង​ចូលរួម​ក្នុង​យុទ្ធនាការ​ពន្យារ​ពេល​ស​ង ប្រាក់កម្ចី​នានា​ដែល​មាន​ទ្រព្យ​បញ្ចាំ ហើយ​ចាប់ផ្តើម​មុនគេ​ថ្ងៃនេះ គឺ​ផ្អាក​លើ​ការបង់​រំ​លោះ​ផ្ទះ​៦​ខែ​។​
​ភី សុខ