ប្រហិត​ខូចគុណភាព​និង​ប្រហិត​នាំ​ចូល​ខុសច្បាប់​ត្រូវ​ដុត​កំទេច​ចោល​នៅ​ក្រុង​បាត់ដំបង​

  

​នគរបាល​បង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាត់ដំបង បាន​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ខេត្ត ចុះ​បង្ក្រាប​បទល្មើស ពី​ឈ្មួញ​ខិលខូច​នាំចូល​ប្រហិត​ខូច​គុណភាព និង​ចាប់បាន​ប្រហិត​គ្រប់​ប្រភេទ​ចំនួន ២,៤៥០ គីឡូក្រាម ដែល​បាន​នាំចូល​ពី​ប្រទេស​ថៃ ដោយ​ខុសច្បាប់ យកមក​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ទីលាន​ចាក់សម្រាម ស្ថិតនៅក្នុង​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង បាត់ដំបង​នា​ព្រឹក ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២០ ។​

​នៅក្នុង​ការដុត​បំផ្លាញ​វត្តុតាង​នោះ មាន​ការអញ្ជើញ​ចូលរួម​ពី​:​លោក គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញារង​លោក​ឧត្តមសេនីយ៍ត្រី ចេង ឡេង​ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រមទាំង​មន្ត្រីនគរបាល​ជាច្រើន​រូប​លោក គឹម រំដោះ កាំកុងត្រូល​ខេត្ត និង​សហការី ។​

​លោក ផេង សិទ្ធី អភិបាល នៃ​គណៈ​អភិបាលក្រុង បាត់ដំបង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែម​ទៀត​ទៅលើ​ម្ហូបអាហារ​នំចំណី​ផ្សេងៗ​មុន​ទិញ​យក​ទៅ​បរិភោគ ជាពិសេស​អាហារ​ប៉ះពាល់​សុខភាព​៕
​អត្ថបទ លោក កែវ សុ​ផុន​