រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាឲ្យខិតខំដោះស្រាយ ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ នៅពេលថៃកំពុង ឆ្លងមេរោគកូវិត 19 បំប្លែងថ្មី

Mot Voyho, [10.08.21 15:56]

ដោយសារស្ថានភាព ការឆ្លងជំងឺកូវិត 19 កំប្លែងថ្មី នៅតំបន់ព្រំដែនកម្ពុជាថៃ ខ្លាំង សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅថ្ងៃទី 10 ខែសីហា បាននៅដឹងថា ខេត្តបាត់ដំបងជាខេត្ត ជាប់ព្រំដែន ថៃ ហើយថៃកំពុងស្ថិតក្នុង អត្រាឆ្លងខ្ពស់ នៃមេរោគកូវិត 19 កំប្លែងថ្មី(ដែលតា) ធ្វើឲ្យពលករខ្មែរ ត្រឡប់មកកម្ពុជាវិញ ជាបន្តបន្ទាប់ បានក្លាយជាបញ្ហា ប្រឈមថ្មីមួយ ទាមទារឲ្យមានការខិតខំ ដោះស្រាយ។

ក្នុងកិច្ចប្រជុំស្ដីពី ការងារប្រយុទ្ធប្រឆាំង ជំងឺកូវិត 19 នៅខេត្តបាត់ដំបង និងបញ្ហាប្រឈម កាលពីថ្ងៃទី 9 ខែសីហាកន្លងទៅនេះ តាមប្រព័ន្ធវីដេអូ សម្ដេចក្រឡាហោមសខេង បានថ្លែងថា ការដោះស្រាយបញ្ហាប្រឈមនានា បង្កឡើងដោយការរីករាលដាល មេរោគបំប្លែងថ្មី ដែលខេត្តបាត់ដំបង ក៏ឋិតក្នុងតំបន់ ងាយឆ្លងជំងឺនេះដែរ។ សម្ដេចបានបញ្ជាក់ទៀតថា ខេត្តបាត់ដំបងជាខេត្តមួយ ជាប់ព្រំដែនជាមួយប្រទេសថៃ ហើយប្រទេសថៃកំពុង ស្ថិតក្នុងអត្រាឆ្លងខ្ពស់ នៃមេរោគ covid-19 ពិសេសមេរោគបំប្លែងថ្មី ដែលតា ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ ពិសេសក្រុមប្រជាពលរដ្ឋ ជាក្រុមពលករ នាំគ្នាធ្វើដំណើរត្រឡប់ មកវិញ ជាបន្តបន្ទាប់ និងបានក្លាយជាបញ្ហាប្រឈមថ្មីមួយ ដែលទាមទារឲ្យមាន ការខិតខំដោះស្រាយ។ សម្ដេចបានលើកឡើងថា បញ្ហានេះរាជរដ្ឋាភិបាលកម្ពុជា និយាយរួម និងរដ្ឋបាលខេត្តបាត់ដំបង និយាយដោយឡែក ក៏បានខិតខំប្រឹងប្រែង អនុវត្តតាមគោលការណ៍ នានាប្រកបដោយ ការទទួលខុសត្រូវខ្ពស់ រួចមកហើយដែរ។ សម្តេចក៏បានកោតសរសើរ ចំពោះក្រុមការងារ ថ្នាក់ជាតិទាំងអស់ ដែលបានជួយជ្រោមជ្រែង ដល់រដ្ឋបាលខេត្តបាត់ដំបង ទាំងជំនួយសម្ភារៈ និងស្មារតី។

សូមបញ្ជាក់ថា ដោយសារតែតំបន់ ព្រំដែនកម្ពុជាថៃ មានការឆ្លងច្រើន នៃជំងឺកូវិត 19 បែបកំប្លែង ដែលតា រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់យុទ្ធសាស្ត្រ ចាក់វ៉ាក់សាំងប្រឆាំង ជំងឺកូវិត 19 ដូសទី 3 ដល់មន្ត្រីជួរមុខ នៅតំបន់ព្រំដែន ចំនួន 7 ខេត្ត៕ ប្រភព AKP