ទីបំផុត លោក សុវណ្ណ​រិទ្ធី ត្រូវបាន​តុលាការ​ដោះលែង

 

លោក សុវណ្ណ​រិទ្ធី អតីត​តំណាង​សារព័ត៌មាន​TVFB ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​អោយ​មាន​សេរីភាព​វិញ​ហើយ បន្ទាប់​ពី​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រយៈពេល​ជិត​៦​ខែ​មក ។​

​ប្រភព​បាន​អោយដឹង​ថា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២០​នេះ បាន​សម្រេច​ផ្តន្ទាទោស លោក​សុវណ្ណ រិទ្ធី អតីត​តំណាង​សារព័ត៌មាន​TVFB រយៈពេល​១៨​ខែ ប៉ុន្តែ​ទោស​នេះ​តុលាការ​ឱ្យ​អនុវត្ត​តែ ៥​ខែ​២៨​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ទោស​សល់​ប៉ុន្មាន​ត្រូវ​ព្យួរ​។

​លោក​សុវណ្ណ​រិទ្ធី​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​០៧​ខែ​មេសា​ឆ្នាំ ២០២០ និង ត្រូវបាន​តុលាការ​បាន​ចោទប្រកាន់ និង​ឃុំខ្លួន​ពីបទ «​ញុះញង់​អោយមាន ចលាចល​ក្នុង​សង្គម​» ៕ ដោយ​៖ ភី សុខ​