សមត្ថកិច្ច​បញ្ជូន​លោក​សុវណ្ណ​រិទ្ធី ទៅ​តុលាការ​ហើយ នា​រសៀល​នេះ​

 

​លោក សុវណ្ណ រិទ្ធី អ្នកសារព័ត៌មាន TVFB ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រៀបចំ​សំណុំ​ឯកសារ​បញ្ជូនទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២០ នេះហើយ ដេ​ី​ម្បី​អនុវត្ត​បន្ត​តាម​នីតិ​វិធី​ច្បាប់ ពី​ការ​បង្ហោះ​ពត៌មាន​ញុះញង់​បង្កឲ្យមាន​ភាពវឹកវ​រដល់​សន្តិសុខ​សង្គម ។​

​ស្នងការ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ក្នុងផេក​របស់​ខ្លួន​បន្តថា តាម​ការបំភ្លឺ និង​សារភាព​ដោយ​ផ្អែក​លើ​ចម្លើយ​បំភ្លឺ​របស់​ឈ្មោះ អែល ស្រី​នាង ភេទ​ស្រី អាយុ ២២​ឆ្នាំ ជា​បុគ្គលិក​របស់​ជនសង្ស័យ​ឈ្មោះ សុវណ្ណ រិទ្ធី និង​ផ្អែកលើ​ការទទួលស្គាល់​ភស្តុតាង​វីដេអូ​ឃ្លី​បរយៈពេល​៦​នាទី​៥៤​វិនាទី និង​សារ​ជា​អក្ស​ដែល​បាន​បង្ហោះ ផ្សព្វផ្សាយ​លើ​ផេក​ហ្វេស​បុក របស់​ជនសង្ស័យ​ឈ្មោះ សុវណ្ណ រិទ្ធី​។ ជនសង្ស័យ​ឈ្មោះ សុវណ្ណ រិទ្ធី ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ញុះញុង​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម នៅ​ចំនុច​ផ្ទះ​លេខ​១០ (​ការិយាល័យ​អង្គភាព​សារព័ត៌មាន ធី​វី​អេ​ហ្វ​ប៊ី ញ៉ូ​ស ២៤​ម៉ (TVFB News 24h)) ផ្លូវ​លេខ​២៨៩ ភូមិ​បូរី​ពិភពថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យើង​មិន​អាច​ទាក់ទង​លោក​សុវណ្ណ​រិទ្ធី​បំភ្លឺ​ជុំវិញ​ការចាប់ខ្លួន​លោក​បាន​នោះ​ទេ​។​

​ភី​សុខ​