ឃាត់ខ្លួនជនសង្ស័យម្នាក់ចូលលួចទូរស័ព្ទនិងលុយអ្នកជំងឺនៅឃ្លីនិកឯកជន

Phy Sok, [09.08.21 11:54]

 ចោរឆ្លៀតឪកាសម្នាក់ដែលចូលលួចទូរស័ព្ទអ្នកជំងឺនៅមន្ទីរពេទ្យឯកជនមួយខណះគ្រូពេទ្យនិងអ្នកជំងឺដេកលក់អស់ ត្រូវបានកម្លាំងស្នងការនគបាលខេត្តបាត់ដំបងឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការនារសៀលថ្ងៃទី០៩ខែសីហា ២០២១ចាត់ការតាមច្បាប់។

លោកវរសេនីយឯកឈឿងគឹមសុងនាយការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបាត់ដំបងបានបញ្ជាក់ថាក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងព្រហ្មទ័ណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ វ៉ាន់ តារា នាយរងការិយាល័យ ចុះ ប្រតិបត្តិការ ស្រាវជ្រាវ នឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផល សាវន្ត័ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅ ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបងនៅថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ០៩:៤០ នាទី នៅ ចំណុច ផ្សារ បុរី ថ្មី ស្ថិត ក្នុង ភូមិ កម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង
មក កាន់ ស្នងការដ្ឋាន ។

 

លោកបញ្ជាក់ថា ជនសង្ស័យខាងលើជាចោរឆ្លៀតឪកាស គឺគេដើររើសអេដចាយពេលយប់ផង ឆ្លៀតលួចផង ។ លោកគឹម សុងបញ្ជាក់ថាកាលពីថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២១ វេលាម៉ោង ០៣:៥៦ ននាទីទៀបភ្លឺ ជនសង្ស័យ ខាងលេី បាន ធ្វេី សកម្មភាព ចូល ក្នុង មន្ទីរ សម្រាក ព្យាបាល យីហោ សេរី បញ្ញា ដែល ស្ថិតនៅ ក្នុង ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង រួច បាន លួច យក ទូរស័ព្ទ ដៃ និង ប្រាក់ របស់ ជនរងគ្រោះ ឈ្មោះ ហាក់ លី ហេង ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ ចំការសំរោង ២ សង្កាត់ ចំការសំរោង ក្រក្រុងបាត់ដំប អស់លុយខ្មែរជាង២លានរៀលនិង៣០០ដុល្លារ។

 

លោកបញ្ជាក់ថាពេលឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពថាគេលួចទូរស័ព្ទដៃនិងលុយជាង១លានរៀលប៉ុណ្ណោះតែចាយអស់ហើយ។ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖

– ទូរស័ព្ទ ដៃ ម៉ាក Samsung A52 ពណ៌ ស្វាយ ០១ គ្រឿង
– ទូរស័ព្ទ ដៃ ម៉ាក Samsung A51 ពណ៌ ស ០១ គ្រឿង និង ពណ៌ ខៀវ ០១ គ្រឿង

បច្ចុប្បន្ន ការិយាល័យ ជំនាញ បាន ប្រគល់ វត្ថុតាង អោយ ទៅ ជនរងគ្រោះ វិញ ចំណែក ជនសង្ស័យ ការិយាល័យ ជំនាញ កំពុង តែ ធ្វេីការ កសាងសំណុំរឿង ដេីម្បី បញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។ភី សុខ