ឈប់ម៉ូតូ ចុះបត់ជើងតាមផ្លូវ ភ្លេចដកសោរ ត្រូវជនញៀនគ្រៀងញៀនដើរពន្នេចរតាមផ្លូវជិះយកទៅបាត់

ឈប់ម៉ូតូ ចុះបត់ជើងតាមផ្លូវ ភ្លេចដកសោរ ត្រូវជនញៀនគ្រៀងញៀនដើរពន្នេចរតាមផ្លូវជិះយកទៅបាត់

ជនសង្ស័យញៀនថ្នាំដែលឆ្លៀតឪកាសលួចម៉ូតូ ដែលម្ចាស់ចតចោលចុះបត់ជើងតាមផ្លូវនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ នាម៉ោងជាង៣ទាបភ្លឺឈានចូល ថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ នៅចំណុចភូមិវត្តរំដួល សង្កាត់ចំការសំរោងក្រុងបាត់ដំបង។

​លោកវរសនីយឯកឈឿង គឹមសុងនាយព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបាត់ដំបងបានអោយដឹងថាក្នុងប្រតិបត្តិការបង្រ្កាបនេះជនសង្ស័យបានតដៃជាមួយសមត្ថកិច្ចយ៉ាង់វក់វីបណ្តាលអោយសមត្ថកិច្ចម្នាក់គឺព្រិន្ទបាលទោ សុង​ ហាក់​ រង​របួស​បាក់​ម្រាម​ ប្រអប់​ដៃ​ ខាង​ឆ្វេង​ ទំរាំចាប់បាន ដោយសារជននេះញៀនគ្រឿងញៀនពេញបន្ទុកទៅហើយ។

​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ បានអោយដឹងថាកាល​ពី​ថ្ងៃទី​ ១៨​ ខែ​ មេសា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៩:៤០​ នាទី​​ ជនសង្ស័យ​ឈ្មោះភាពសុភា ហៅតូច មានទីលំនៅមិនពិតប្រាកដបានញៀនថ្នាំដេីរ​ពន្នេចរតាម​ផ្លូវ​ជាតិ​លេខ​៥​ចំណុចភូមិអូរចារ សង្កាត់​អូរចារ​ ក្រុងបាត់ដំបងក៏ប្រទះឃើញម៉ូតូដែលម្ចាស់ចតចោលតាមផ្លូវទៅបត់ជើង ហើយភ្លេចដកសោរ ក៏រូបគេឡើងជិះម៉ូតូនោះគេចខ្លួន។

ភ្លាមៗម្ចាស់ម៉ូតូឈ្មោះ ហួន​ យឿម​ ភេទប្រុស​ អាយុ​ ៦០​ ឆ្នាំ​ មានទីលំនៅ​ ភូមិ​អូរចារ​ សង្កាត់​ អូរចារ​ ក្រុងបាត់ដំបង​ បានរត់ទៅប្តឹងប៉ូលីសដើម្បីអន្តារគមន៍ អស់ជាច្រើនម៉ោងទើបកម្លាំងព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួនបាន។

សមត្ថកិច្ចអោយដឹងថាក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូត វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ហុងដា​ឌ្រីម​ សេ​ ១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១២​ បិតតែម​ ឆ្នាំ​ ២០១៥​ គ្មាន​ស្លាកលេខ​ (​ ជា​របស់​ជនរងគ្រោះ​ )​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។អត្ថបទ ភី សុខ