Mot Voyho, [12.07.21 09:57]
នាព្រឹកថ្ងៃទី 11 ខែកក្កដាកន្លងទៅនេះ សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារអំពាវនាវ ឲ្យពង្រឹងសមត្ថភាព អាជ្ញាកណ្ដាល ក្រោយមិនហ៊ានកាត់ក្តីរឿង កីឡាករវ៉ៃខុសលក្ខន្តិកៈ។
តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្តេចតេជោ បានសរសេរថា ដោយអត់ទ្រាំមិនបាន ខ្ញុំសុំចេញមកនិយាយ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា។ តើយើងត្រូវពង្រឹង អាជ្ញាកណ្ដាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុនថ្មី ដោយកំណត់លក្ខខណ្ឌ ប្រកួតថ្មី ដោយវាយខុសក្បួន ហើយមិនព្រមប្រកាសលទ្ធផល នឹងលើពេលទៅប្រកួត នៅពេលក្រោយទៅវិញ។ តើឲ្យកីឡាប្រដាល់ យើងឈានទៅមុខម្ដេចបាន ហើយសហព័ន្ធកីឡា ប្រដាល់យើង ទុកឱកាសឲ្យអាជ្ញាកណ្ដាល ធ្វើបែបនេះ? តើមានក្បួនមកពីណា វ៉ៃខុសក្បួនខ្នាតហើយ ហើយសម្រេចលើកពេល ទៅប្រកួតពេលក្រោយ សូម្បីតែបាល់ទាត់ បើទាត់ខុសត្រូវ ពិន័យកាតលឿង ឬកើតក្រហម ដោយមិនចេញ ឬក៏ពិន័យបាល់ 11 ម៉ែត្រ ភ្លាមៗ ដោយមិនទុកពេលឱ្យ តវ៉ានោះទេ។
ខ្ញុំមិនបន្ទោសកីឡាករទេ ព្រោះពួកគាត់ស្ដាប់ តាមការកាត់ក្តី របស់អាជ្ញាកណ្ដាល ត្រូវទៅមានយុត្តិធម៌ក្នុងខ្លួន៕១២កក្កដា៕ ប្រភព ក្រសួង ព័ត៌មាន។៕