ការពង្រឹង​សុវត្ថិភាព​ចរាចរណ៍ ក្នុង​ក្រុង​បាត់ដំបង​

លោកវរ​សេនី​យ៏​ទោ ឆៃ ច័ន្ទ​តារា ប្រធានការិយាល័យ​ចរាចរណ៍​ផ្លូវគោក បានលើកឡើង ក្នុង​កម្ម​វី​ធី​សន្ទនា​មតិ​វិទ្យុជាតិ​ចំការចេក ខេត្តបាត់ដំបង ថ្ងៃ 23​ ខែ កក្កដា ឆ្នាំ​២០១៩​ថាៈ ថ្មីៗ​នេះ គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន ជម្រុញ​ឲ្យ​មន្ដ្រី​ចរាចរណ៍ ទូទាំង​ខេត្ត ចុះ​ត្រួតពិនិត្យ និង​ អនុវត្ត​ច្បាប់ ដោយ តម្រូវ​ឲ្យ មាន​ពាក់មួក​សុវត្ថិភាព​ចំពោះ​អ្នក​ជិៈ​ម៉ូតូ ទោះ​ករណី​ណាក៏ដោយ ត្រូវ ទិញ មួក ឬ​ឲ្យ​បងប្អូន យកមក​ឲ្យ​។ ហើយ ត្រូវ​ពាក់មួក​នៅមុខ​សមត្ថកិច្ច ទើប​អនុញាត​ឲ្យ​ចេញទៅ ។

​សូមបញ្ជាក់ថា៖ បើសិនជា​មន្ដ្រីនគរបាល​ចរាចរណ៍​រូប​ណា ធ្វើការ​ផាក់​ពិន័័យ​ហើយ មិន​ចេញ​វិក័យប័ត្រ​ឲ្យ​ត្រឹមត្រូវ លើក​លេង​តែ​មួកសុវត្ថិភាព​ក្នុង​រយៈពេល​មួយខែ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ធ្វើការ​រាយ​ការ​ណ៏​មក​លោក តាមរយៈ លេខ​ទូរស័ព្ទ ៖ 012 37 67 37 លោក​និងចាត់​វិធានការណ៍​ចំពោះ​មន្ដ្រី​នោះ​។​

គ្រោះថ្នាក់​ចរាចរណ៍ ​គឺ​នៅតែ​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ​នៅតាម​បណ្តា​ខេត្ត​នីមួយៗ ដែល​បណ្តាលអោយមាន​មនុស្ស​ស្លាប់ របួស និង​ ធ្វើអោយមាន​ការខាតបង់​សេដ្ឋកិច្ចជាតិ និង​ សេដ្ឋ​គ្រួសារ ។ យ៉ាងណាក៏ដោយ ការអនុវត្ត​ន៏​ច្បាប់​ចា​រាចរ​ណ៏​មាន​ភាពល្អប្រសើរ​ច្រើន​នន​ជាមុន​ដោយសារ​មានការ​យល់ដឹង​ពី​ប្រជាពលរដ្ឋ​ និង ​មាន​ការចុះ​ត្រួតពិនិត្យ​ពី​នគរ​បាលច​រា​ចារ​ណ៏​ផ្លូវគោក​ជាដើម​។ តែ​ក៏​នៅមាន​ចំណុច​ខ្លះ​ការអនុវត្ត​ន៏​ច្បាប់​នៅ​មិន​ពុំទាន់​មាន​​ស្មើភាពនៅ​ឡើយ​ទេ​។​

យ៉ាងណា​ទាមទារ​ឲ្យ​អា​ជ្ងា​ធរពាក់ព័ន្ធ​ អនុវត្ត​ច្បាប​ចរាចរ​ណ៏​ផ្លូវគោក មាន​ប្រសិទ្ធភាព មាន​ភាព​ស្មើរ​គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ណ៏​ក្នុង​។​

អត្ថបទ​៖ ឈឿន ថៃ​កឿ​