ការសិក្សា​របស់​សិស្ស​នៅផ្ទះ តាម​កម្មវិធីសិក្សា Online

ឆ្នាំ​សិក្សា​ថ្មី​ក៏​ចូលមក​ដល់ សិស្សានុសិស្ស​ទាំងអស់​នៅ​គ្រប់​សាលា​ទូទាំង​កម្ពុជា បាន​ចូលរៀន​ជាធម្មតា ។ ប៉ុន្តែ​ជា​អកុសល​ស្ថានភាព​ពិភពលោក​ប្រែប្រួល​ដោយសារតែ​ការផ្ទុះ មេរោគ ផ្តាស​សាយ​ប្រភេទ​ថ្មី​មាន​ឈ្មោះថា កូ​រ៉ូ​ណា ឬ កូ​វីត ១៩ តម្រូវឱ្យ​គ្រប់​គ្រិះ​ស្ថាន​សិក្សា និង​សាលារៀន​ត្រូវ​បង្ខំចិត្ត​បិទទ្វា​ចោល​សិស្ស ។​ អំឡុង​ពេលដែល​សាលា​បិទទ្វា សិស្ស​មិនបាន​ទៅ​រៀន គ្រូ​ក៏​មិនបាន​ទៅ​បង្រៀន ដូច្នេះហើយ​ចំណេះ​ដឺ​ង​របស់​សិស្ស​ក៏ត្រូវ​ជាប់គាំង និង​ខ្សោយ​ជាង​មុន​ផងដែរ ។

​ដើម្បី​ជា​ជំនួយ​ដល់​ការសិក្សា របស់​សិស្សានុសិស្ស​ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ដែល​បាន​ផ្អាក​ការសិក្សា ជា​បណ្ដោះអាសន្ន នៅ​គ្រឹះស្ថានសិក្សា សាធារណៈ និង​ឯកជន ក្នុងការ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ដែលមាន​បំណង​ទទួល​ការ​បំប៉នបន្ថែម​។

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្កើត​កម្មវិធីសិក្សា «​ការរៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​» (E-Learning) ដោយ​ឥតគិតថ្លៃ លើ​មុខវិជ្ជា​ឯកទេស​ចំនួន​០៦ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា និង​ភាសា​ខ្មែរ ដែល​អាច​ឲ្យ​ប្អូនៗ​សិស្សានុសិស្ស​ទាំងអស់ អាច​សិក្សា​ដោយ​ខ្លួនឯងបាន នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ និង​ប្រព័ន្ធ​សិក្សា​តាម​អេឡិចត្រូនិក​របស់​ក្រសួង​។​

​អត្ថបទ៖ អ្នកនាង ស៊ុំ សម្ផស្ស