ការរាយការណ៍​ករណី​អំពើហិង្សា​ក្នុង​គ្រួសារ​ទៅ​ប្រធានភូមិ​

​អំពើហិង្សា​ក្នុង​គ្រួសារ​ជា​រឿង​មួយ​ដែល​ត្រូវតែមាន​ការដោះស្រាយ​ពី​អាជ្ញាធរ​ដែលមាន​តួនាទី​ពាក់ព័ន្ធ​។ ក្នុងនោះ​ផង​ដែល​ប្រធានភូមិ​ក៏​ជា​អាជ្ញាធរ​មួយ​ដែលមាន​តួនាទី​ក្នុងការ​ដោះស្រាយ​ករណី​ហិង្សា​ក្នុង​គ្រួសារ​ផង​ដែល តែ​ក្នុងករណី​ស្រាលៗ​តែប៉ុណ្ណោះ​។

​លោកស្រី នៅ លក្ខណា ជាម​ន្រី្ត​ទទួលបន្ទុក​ស្រី្ត និង​កុមារ​នៅ​សង្កាត់​អូ​ចារ​មានប្រសាសន៍ថា ជាធម្មតា​នៅពេលដែល​ប្រជាពលរដ្ឋ​មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​កើតឡើង​គឺ​ពួកគាត់​តែងតែ​រាយការណ៍​ទៅ​ប៉ុស្តិ៍ ឬក៏​ខាង​ឃុំ​ផ្ទាល់ ដោយសារតែ​គាត់​គិតថា​ប៉ុ​ស្ត៍​មានអំណាច​ជាង ហើយ​ពួកគាត់​នៅ​ប្រចាំការ​នៅ​កន្លែង​ជាប្រចាំ​។ ដោយ​ឡែ​ក្នុងពេល​បច្ចុប្បន្ននេះ​យើង​ក៏មាន​លេខ​ទូរស័ព្ទ hotline មួយ​ខ្សែ​ផង​ដែល 092 82 46 69​។​

​លោកស្រី​បាន​បន្តទៀតថា សម្រាប់​ប្រធានភូមិ​ក៏មាន​តួនាទី​ក្នុងការ​ដោះស្រាយ ពិភាក្សា​ក្នុងករណី​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល តែ​ក្នុងករណី​ដែល​ស្រាលៗ​តែប៉ុណ្ណោះ​។ បើសិន​ជាមាន​របួសស្នាម ក្នុងករណី​ដែល​ធ្ងន់ធ្ងរ​គឹ​ត្រូវតែ​រាយការណ៍​មកកាន់​សង្កាត់ ឬ​ប៉ុ​ស្ត៍នរ​គ​បាល​។​

​ជារួម​យើង​ឃើញថា​ប្រជាពលរដ្ឋ​ដែល​រង​ទៅនឹង​ពំ​ពើ​ហិង្សា​ក្នុង​គ្រួសារ​តែងតែមាន​ការរាយការណ៍​ទៅកាន់​អាជ្ញាធរ​ដែលមាន​តួនាទី​ពាក់ព័ន្ធ​ដែល​អាច​ដោះស្រាយ​ជូន​ពួកគាត់​បាន​។​

បទយកការណ៍៖ កញ្ញា​ ម៉ន ឆវ័ន្ត