ជុង​មិន​ភ្លេច​កុក កុក​ទេ​ដែល​ភ្ល​ចជុង រំលោភ​ក្មេងស្រី​គរ​គេចខ្លួន​១៤​ឆ្នាំ ចូល​ស្រុក​វិញ ត្រូវ​ប៉ូលីស​ចាប់ខ្លួន​

បុរស​ម្នាក់​សង្ស័យថា​បាន​ចាប់រំលោភ​ក្មេងស្រី​គរ​ម្នាក់ រស់នៅ​ភូមិ​ជាមួយគ្នា នៅ​ស្រុក​បាណន់ កាលពី ១៤​ឆ្នាំមុន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ​នា​ថ្ងៃ​ទី​២៧​មីនា ខណៈ​ត្រឡប់មក​ស្រុក​វិញ​បន្ទាប់ពី​គេ​ទៅសម្ងំ​លាក់ខ្លួន​នៅ​ថៃ ក្រោយ​រំលោភ​រួច​មក​ទល់​បច្ចុប្បន្ន​។​

​ការបង្ខំ​ត្រឡប់មក​ស្រុក​វិញ​នេះ​គេ​និយាយថា​ដោយសារ​ថៃ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​បន្ទាប់​ពី​ផ្ទុះ​ជំងី​កូវី​ដ​១៩​។​

​មន្ត្រី​នគ​បាល ទ​ទូល​បន្ទុក​ផ្នែក​អនុវត្ត​ដីកា​បាន​ប្រាប់​អ្នកកាសែត​ថា​ជន​ដែល​ត្រូវ​ចាប់ខ្លួន​នោះ ឈ្មោះ លឿត តុង​ហាន់ អាយុ​៣៥​ឆ្នាំ រស់នៅ​ស្រុក​បាណន់​។ ត្រូវ​តុលាការ​ចោទប្រកាន់​ពីបទ «​រំលោភ​សេ​ពស​ន្ទ​វៈ​»​ទៅ​លើ​ក្មេងស្រី​រងគ្រោះ ដែល​ជា​មនុស្ស​គរ​ហើយ​រស់នៅ​ផ្ទះ​នៅក្បែរ​គ្នា នៅ​ភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណន់ កាលពី​ថ្ងៃ​ទី​០៧ មីនា ឆ្នាំ​២០០៦ កន្លងទៅ​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​សារភាពថា កាល​នោះ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ទៅ​លើ​ក្មេងស្រី​គរ​នោះ​មែន​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​រៀបចំ​បញ្ជូន​បន្ត​ទៅកាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

​ភី​សុខ