ខេត្តបាត់ដំបង នឹងមាន​មណ្ឌល​កីឡាហែលទឹក ត្រៀមខ្លួន​ប្រកួត កីឡា​ស៊ី​ហ្គេម​២០២៣

​ការកសាង មណ្ឌល​កីឡាហែលទឹក មាន​គោលបំណង​ត្រៀមខ្លួន​ប្រកួត កីឡា​ស៊ី​ហ្គេម​។  ​មណ្ឌល​កីឡាហែលទឹក មាន​ទំហំ ២០ គុណ ២៥ ជម្រៅ​៤,៥​ម៉ែត្រ អាង​ហែល​ទឹក កំដៅ​សាច់ដុំ ទំហំ ១០ គុណ ១៥ ម៉ែត្រ ជ​ម្តៅ​២,៥​ម៉ែត្រ​  ស្ថិត ក្នុង​បរិវេណ សាកលវិទ្យាល័យ​បាត់ដំបង​។​

​មណ្ឌល​កីឡាហែលទឹក នេះ ត្រូវបានធ្វើ​ពិធី​បើក​ការ​រដ្ឋា​ន សាងសង់ នៅ​ថ្ងៃទី ១៤ សីហា ឆ្នាំ ២០១៩  ក្រោម​អ​ធិ​តី​ សម្តេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​  ។​

សម្ដេច​ក្រឡាហោម សខេង បាន​បញ្ជាក់ថា មណ្ឌល​កីឡាហែលទឹក ខេត្តបាត់ដំបង​នេះ ត្រូវការ​សាងសង់ រយៈពេល 24 ខែ ដែលមាន​គោលបំណង សម្រាប់​ការហ្វឹកហាត់ ត្រៀមខ្លួន​ប្រកួត កីឡា​ស៊ី​ហ្គេម ដណ្ដើមយក​មេដាយ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ ២០២៣ ខាងមុខនេះ​៕​