មន្ទីរទេសចរណ៍ ខេត្តបាត់ដំបងប្រសិន​បើ​លោក​អ្នកធ្វើដំណើរ​តាមផ្លូវ ស្រប​មាត់​ស្ទឹង​សង្កែ

​ប្រសិន​បើ​លោក​អ្នកធ្វើដំណើរ​តាមផ្លូវ ស្រប​មាត់​ស្ទឹង​សង្កែ ឆ្ពោះទៅ​កាន់​រមណីយដ្ឋាន​ប្រសាទ បាណន់ 🗻​ដែល​ស្ថិតនៅ​ភាគខាងត្បូង​នៃ​ទី​រួម​ខេត្ត​បាត់ដំបង 🗾​ដល់​ចំណុច​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើ​ទាល ស្រុក បាណន់ ដែល​មាន​ចម្ងាយ​ប្រមាណ ១២ គីឡូ​ម៉ែត​ពី​រួម​ខេត្ត​។ 💨​នៅពេល​ធ្វើដំណើរ​ដល់​វត្ត​ខ្សាច​ពោ​យ​ដែល ស្តិតនៅ​ខាងស្តាំ​ដៃ 🚣​រួច​បន្ត​ដំណើរ​ចម្ងាយ​ប្រមាណ​ជា​១០០ ម៉ែត្រ​ទៀត និង​ដល់​ចំណុច​ផ្លូវលំ​គ្រួស​ក្រហម​មួយ ដែល​ស្ថិតនៅ​ខាងឆ្វេង​ដៃ ⛺​ដែល​ផ្លូវ​នេះ​ជា​ផ្លូវ​ទៅ​កាន់​ស្ពាន​យោល​🚵 ។ 🗾​ស្ពាន​យោល​កំពង់​ឆ្លង ជា​ស្ពាន​ដែល​ឆ្លងកាត់​ស្ទឹង​សង្កែ ដែល​មាន​ប្រវែង​ប្រមាណ ១០០ ម៉ែត្រ មាន​ទីតាំង​ស្ថិតនៅក្នុង​ភូមិ កំពង់​ឆ្លង ឃុំ​ឈើ​ទាល ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។

☀​បច្ចុប្បន្ន ស្អាន​នេះ​មិន​ត្រឹមតែ​មាន​សារៈសំខាន់​សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់ របស់​អ្នកស្រុក​ប៉ុណ្ណោះ​ទេ វា​ក៍​ជា​កន្លែង​មួយ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ផងដែរ​។ ☁​ពីព្រោះ​វា​ជា​កន្លែង​មួយ​ដែលមាន​ខ្យល់អាកាស​បរិសុទ្ធ នៅពេល​ដែល​លោកអ្នក​ឈរ​នៅ​ពាក់កណ្តាល​ស្ពាន លោកអ្នក​នឹង​ឃើញ​ទិដ្ឋភាព​ដ៍​ស្រស់​ស្អាត​នៃ​ស្ទឹង​សង្កែ​។

📣​ជាពិសេស​នៅ​រដូវប្រាំង ☀​អ្នកស្រុក​នៅ​តំបន់​នេះ​នាំ​គ្នា​ដាំ​ដំណាំ​ផ្សេងៗ នៅ​តាម​មាត់​ស្ទឹង ដែល​បង្កើត​បាន​ទស្សនីយភាព​ដ៍​ស្រស់ស្អាត សម្រាប់​ភ្ញៀវទេសចរ​ថត​យក​រូប​ភាព 🌾​និង​ស្វែងយល់​ពី​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​អ្នកស្រុក​នៅ​តំបន់​នេះ ។ នៅពេល​លោកអ្នក​ទៅ​ទស្សនា​ប្រាសាទ​បាណន់ សូម​កុំ​ភ្លេច​ចូល​ទស្សនា​ស្ពាន​យោល​ដ៍​ស្រស់ស្អាត​នេះ ។​