ប្រសិទ្ធភាព នៃ​ការប្រមូល​ពន្ធ​ផ្លូវ លើ​យានយន្ត​

អគ្គនាយកដ្ឋាន​ពន្ធដា បានចេញ​សេចក្ដី​ប្រកាសថា​ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ឲ្យ​បាន​ជ្រាបថា ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០១៩ នឹងត្រូវ​ដាក់​ឲ្យ​អនុវត្តន៍​ចាប់ពី​ថ្ងៃទី ១ ខែមិថុនា ដល់​ថ្ងៃទី​៣០ ខែ​វិ​ច្ឆ​កា​ឆ្នាំ ២០១៩​នេះ​តទៅ​។​

សម្រាប់​ការបង់ពន្ធ​ក្នុង​ឆ្នាំ ២០១៩​នេះ ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ត្រូវដាក់​លិខិត​ប្រកាស​និង​បង់ពន្ធ​នៅ​សាខា ពន្ធដារ ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ កាណាឌីយ៉ា ឬ​នៅ​ធនាគារ អេស៊ីលីដា ឬ​នៅ​ធនាគារ វឌ្ឍនៈ ឬ​នៅ​ធនាគារ កម្ពុជា​សាធារណៈ ឬ​នៅ​ធនាគារ ANZ Royal ឬ​នៅ​ធនាគារ ដែល​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

ប្រជាពលរដ្ឋ​មួយរូប​ជា​អ្នករត់​តាកស៊ី ​បាន​និយាយថា លោក​បានដឹង​ដំណឹង​ដែល​ខាង​ពន្ធដា​បានប្រកាស់​អោយ​ម្ចាស់​យាន្ត​យន្ត​ទៅ​បង់ពន្ធ​តាមរយៈ​ការ​ប្រាប់តៗ​គ្នា​។ សម្រាប់​តម្លៃ​វិញ​គឺ​តាម​ប្រភេទ​ឡាន ហើយ​សម្រាប់​លោក​ផ្ទាល់​គឺ​គិតថា​សម្រាប់​ការបង់ពន្ធ​នេះ​គឺ​ថ្លៃ​។ លោក​បាន​សំណូមពរ​អោយ​ខាង​ពន្ធដា​បើ​អាច​សូមជួយ​បញ្ចុះ​ថ្លៃ​ខ្លះ​ព្រោះថា អ្នករត់​តាកស៊ី​គឺ​រក​មិនសូវ​បាន​នោះទេ ដូចនេះ​គឺ​ពិបាក​សម្រាប់​ជីវភាព​។​

កញ្ញា ច​ន្ធី ជា​ប្រជាពលរដ្ឋ​មួយរូប​បាន​និយាយ​ផងដែរ​ថា សម្រាប់​ពត៌មាន​បង់ពន្ធ រយៈពេល​មុន​ពីរ​ខែ​គឺ​ខាង​ពន្ធដា​តែងតែ​ប្រកាសប្រាប់​ប្រជាពលរដ្ឋ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក វិទ្យុ​ជាដើម​ដើម្បីអោយ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​យាន្ត​យន្ត​បានដឹង​។​
​កញ្ញា​បាន​បន្តទៀតថា ក្នុងករណី​បើ​យើង​ទៅ​បង់ពន្ធ​យឹត​យាវ​នោះ​នឹងមាន​ការផាកពិន័យ​គុណ​នឹង​ពីរ បើទោះជា​យឺត​តែមួយ​ថ្ងៃ​ក៏ដោយ​។​ សម្រាប់​កញ្ញា​ផ្ទាល់​កញ្ញា​គិតថា​តម្លៃ​នៃ​ការបង់ពន្ធ​សព្វថ្ងៃនេះ​គឺ​ថ្លៃ​ដែរ​។ បើសិនជា​មានការ​ចុះថ្លៃ​បន្តិច​នោះ​នឹង​ល្អប្រសើ​សម្រាប់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​យាន្ត​យន្ត​។​

ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ ២០២០ អគ្គនាយកដ្ឋាន​ពន្ធដា​រ សហការ​ជាមួយ​អា​ជ្ញ​ធរមាន​សមត្ថកិច្ច​ដើម្បី​ចុះ​ត្រួតពិនិត្យ ការប្រកាស​បង់ពន្ធ និង​ធ្វើការ​ផាកពិន័យ​ចំពោះ​ម្ចាស់​យានយន្ត​ទាំងឡាយ ដែល​មិនទាន់​បានប្រកាស​បង់ពន្ធ​ក្នុង​ឆ្នាំកន្លងមក តាម​ច្បាស់​ស្ដីពី​សារពើពន្ធ​ជា​ធរមាន​៕

អត្ថបទ៖ កញ្ញា ម៉ន ឆវ័ន្ត