ខេត្ត​បាត់ដំបង​៖ មន្ត្រី​ជំនាញ គ្រោង​ចុះ​ដោះស្រាយ​វិវាទ​ដីធ្លី ដ៏​រាំ​រ៉ៃ ឃុំ​បឹង​ប្រាំ​

មន្ត្រី​ជំនាញ​គ្រោង​ចុះ​ដោះស្រាយ បញ្ហា​វិវាទ​ដីធ្លី ជាច្រើន​ឆ្នាំ ក្នុង​ឃុំ​បឹង​ប្រាំ ស្រុក​ប​វេល នាពេលខាងមុខ ។ ខណៈ​បញ្ហា​ជំលោះ​ដីធ្លី ជា​រឿង​ស្មុកស្មាញ កើតឡើង​ក្នុង​ខេត្ត​បាត់ដំបង សម្រាប់​ឆ្នាំ ២០១៨ មន្ត្រី​ជំនាញ ដោះស្រាយ​វិវាទ​ដីធ្លី បាន ៣០ ករណី ហើយ​នឹង​បាន​ដោះស្រាយ​ក្រៅ​យន្តការ ។ នេះ​បើ​តាម​ការលើកឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ វិទ្យុជាតិ​ចំការចេក​បាត់ដំបង ថ្ងៃទី ២២ មករា ឆ្នាំ ២០១៨ ។​

​លោក ភោគ អាត់ ប្រធានការិយាល័យ សុរិយោដី បង្ហាញថា ក្នុង​ពេលខាងមុខ​នេះ គណៈកម្មការ​ដោះស្រាយ​វិវាទ​ដីធ្លី នឹង​ចុះ​ដោះស្រាយ បញ្ហាដីធ្លី ក្នុង​ឃុំ​បឹង​ប្រាំ ។ លោក​ថា​ក្នុង​នោះ គណៈកម្មការ ចុះ​ស្រាវ ជ្រាវ ហើយ​ធ្វើ​ការសម្របសម្រួល ដើម្បី​រក​វិធី​ដោះស្រាយ​វិវាទ ដីធ្លី​នេះ ។

​សូមបញ្ជាក់​ថា វិវាទ​ដីធ្លី ក្នុង​ឃុំ​បឹង​ប្រាំ ដោយ​អ្នក​កាន់​ប្លង់​កម្ម​សិទ្ធ មិនអាច អាស្រ័យ​ផល លើ​ដី​របស់​ខ្លួន​បាន ដោយ​អ្នក​រស់នៅ​លើ​ដី​អះអាងថា បាន​រស់នៅ​ទីនោះ យូរហើយ ។ ដោយសារ​ដី​តំបន់ ត្រូវបាន​រាជរដ្ឋាភិបាល បែងចែក ទៅអោយ អតីត​យោធិន ប៉ុន្តែ​អ្នក​ត្រូវបាន បែងចែក បែរជា​មិន​អាច​កាន់ កាប់​លើ​ដី​នោះ ។ ដូច្នោះ​បញ្ហា​នេះ បាន​អូសបន្លាយ​រហូត​មកដល់​បច្ចុប្បន្ន​នេះ ។

​លោក ឈឺ​ន យឿ​ប អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង និង​សុរិយោដី ខេត្ត​មាន​បញ្ជាក់​ថា បច្ចុប្បន្ននេះ មន្ត្រី​ដោះស្រាយ​វិវាទ​ដីធ្លី មាន តុលាការ ដែល​ធ្វើ​ការដោះស្រាយ ទំនាស់​ដីធ្លី មាន​ប្លង់​កម្ម​សិទ្ធ​កាន់កាប់ ។ លោក​បន្តថា​ក្រៅពី​នេះ មាន​គណៈកម្មការ​សុរិយោដី និង​គណៈកម្មការ​ថ្នាក់ ខេត្ត ដែល​បាន​ធ្វើ​ការដោះស្រាយ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រា​ល ,​បឹង​សង្កែ ទួល​ស្នួល ឃុំ​ឃ្លាំង​មាស ស្រុក​បបវេល ។ លោក​បន្តថា មន្ត្រី​ជំនាញ នឹង​ធ្វើ​ការដោះស្រាយ បន្តបន្ទាប់​ទៀត ក្នុង​តំបន់​ផ្សេងៗ​ទៀត