ដំណោះស្រាយ ការប្រើប្រាស់​ចំណីផ្លូវ ក្នុង​ក្រុង​បាត់ដំបង​

ការរំលោភ​ចំណីផ្លូវ​នៅតែ​ជា​បញ្ហា​ក្នុង​ក្រុង​បាត់ដំបង បើទោះបីជា​អាជ្ញាធរ​ក្រុង និង អ្នកជំនាញ​ពាក់ព័ន្ធ ចុះ​ទៅ​ដោះស្រាយ​យ៉ាងណាក៏ដោយ ព្រោះ​ពលរដ្ឋ ឬ អាជីវករ​ដែល​នោះ​ទីនោះ មានការ​ខ្លាចរអែង​បាន​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​។​

​លោក​ សុង សឿង ប្រធានាការិយាល័យ​សាធា​រ​ណៈ ក្រុង​បាត់ដំបង ប្រាប់ថា ការិយាល័យ សាធារណៈ​ក្រុង គឺ​តែង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ផ្សេងៗ ដូច​ជា​ការិយាល័យ​រៀបចំ​សោភ័ណ្ឌភាព​ក្រុង ការិយាល័យ​អភិវឌ្ឍន៍​សមត្ថកិច្ច និង អាជ្ញាធរ​សង្កាត់​ផ្ទាល់ ដើម្បី​ចុះ​ទៅ​ធ្វើ​ការអប់រំ​អោយ​គាត់​បាន​យល់ តែ​បើ​គាត់​មិន​យល់​ហើយ​នៅ​តែ​បំពាន​ម្តង​ហើយ​ម្តងទៀត យើង នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ហើយ​រដ្ឋបាល​ក្រុង ក៏​នៅតែ​បន្ត​សកម្មភាព​ជា​រៀងរាល់ថ្ងៃ ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ ។​

​ចំណែកឯ​លោកស្រី សុខ​គីន​ណា ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី​សូរិយោដី និង​សំណង់ និង ភូមិបាល​ក្រុង​បាត់ដំបង​អោយដឹង​ដែរ​ថា សំរាប់​ការិយាល័យ​ភូមិបាល​ក្រុង​ក៏​មាន​តួនាទី​ចុះ​វ៉ា​ស់វែង បាន សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជា​ច្រើន​ផងដែរ ក្នុង​ការចុះ​ផ្ទាល់​ទៅដល់​ទីតាំង​នានា​ដែល​មាន​រំលោភ ដី​ចំណី​ផ្លូវ​នេះ តែ​វា​ជា​បញ្ហា​មែនទែន ដោយសារ​អ្វី​ដែល​យើង​ធ្វើ​ហាក់​មិន​មាន​ប្រសិទ្ធភាព​ព្រោះ​ពលរដ្ឋ គាត់​មិន​យល់​និង​មិនបាន​ចូលរួម​ជាមួយ​យើង​នោះ​ទេ​ខ្លះ​ទៅ​គាត់​រស់នៅ​លើ​ដី​រដ្ឋ​ជា​យូ​ឆ្នាំ​មកហើយ ដល់​ពេល​យើង​ចុះ អនុវត្តន៍​គាត់​មិន​អោយ​យើង​រៀបចំ​នោះទេ​។​

​ដូច្នេះ​អាជ្ញាធរ​សូម​អោយ​ពលរដ្ឋ​ដែល​រស់នៅ​រំលោភ​លើ​ចំណី​ទាំងអស់​សូម​មាន​ការចូលរួម និង ទទួលយក​រាល់​ការណែនាំ​របស់​អាជ្ញាធរ​ផង ។​

អត្ថបទ​៖ ឌិន មករា​