

កញ្ញា សេង អេងបានប្រាប់ថា៖ ពេលដែលធ្វើដំណើរ អស់សាំង គឺកញ្ញាតែងតែចាក់ប្រេងសាំងតាមស្ថានីយ តែមិនដឹងថាគ្រប់ឬមិនគ្រប់លីតនោះទេ។
ចំនែកឯលោក ប៊ុនលី ជានិស្សិតមួយរូបនៅក្រុងបាត់ដំបង បានលើកឡើងថា បើសិនជា ពលរដ្ឋដែលចាក់ប្រេងសាំង តាមស្ថានីយ ដែលមិនគ្រប់តាមរង្វាស់រង្វាល់លីតនោះទេ វាអាចមានផលប៉ៈពាល់ដល់ប្រជាពលរដ្ឋដែលចំណាយលុយទិញ ។លោកបានសំណួមពរឲ្យអាជ្ងាធរពាក់ពន្ធ័ឲ្យមានការចុះ ត្រួតពិនិត្យ ឲ្យ បានត្រឹមត្រូវ នៅតាមស្ថានីយប្រេងសាំង ក្នុងខេត្តផងដែរ ។
បញ្ហានេះលោក អូន ធី ប្រធានសាខាកាំកុងត្រូល អូររំដួលបានប្រាបថា៖ យើងបានអនុវត្ត បានប្រហែលជា ៣០ស្ថានីយ និងរកឃើញខ្វះលីត រង្វាស់រង្វាល់មិនត្រឺមត្រូវ និងអុកតានមិនគ្រប់ បន្លំសាំងធម្មតាថាជាសាំងស៊ុបពែរជាដើម។ លោកថា ដំបូងយើងគ្រាន់តែធ្វើកិច្ចសន្យា អប់រំសិន តែប្រសិនមានករណីមិនកែប្រែមន្ត្រីជំនាញ ចាត់ការតាមផ្លូវច្បាប់ ។
ចំណែក ឯលោក គង់ សុភក្ដ្រ័ ប្រធានការិយាល័យស្ដង់ដា និងមាត្រាសាស្ដ្រនៃមន្ទីរឧស្សាហ៍កម្មនិងសិប្បកម្មខេត្តបាត់ដំបង បានចូលរួមក្នុងកម្មវីធីសន្ទនាមតិ ថ្ងៃ សុក្រទី ២៥ ឆ្នាំ ២០១៩ ថា៖បច្ចុប្បន្ន

នេះយើងបានចុះត្រួតពិនិត្យ នៅស្ថានីយ៏ប្រមាណជិត ២៥០ស្ថានីយ៏ ទូទាំងខេត្ត។ យើងរកឃើញស្ថានីយ៏មួយចំនួន មានបញ្ហាម៉ាស៊ីន ប្រេង និងកំរិតលំអៀងមិនត្រឹមត្រូវ ជាដើម ។ មន្ដ្រីជំនាញ់នៃមន្ទីរឧស្សាហ៍កម្មនិងសិប្បកម្ម ក៏បានធ្វើកិច្ចសន្យាអប់រំ និងនែនាំផង ដែរ ។ មួយវិញទៀត បើក្នុងករណីដែលគាត់ នៅតែបំពាន់និងមិនអនុវត្តតាមមន្ដ្រីបានប្រាប់នោះទេ យើង និង ចាត់វិធានការតាមច្បាប់ទៅតុលាការតែម្ដង ។
អត្ថបទ៖ ឈឿន ថៃកឿ