ប្រជា​នេសាទ និង​សហគមន៍​នេសាទ បទល្មើស​នេសាទ នៅតែ​កើតមាន​ដដែលៗ​

ប្រជា​នេសាទ និង​សហគមន​នេសាទ សង្កេតឃើញថា បទល្មើស​នេសាទ បណ​រ៉ាវ នៅ​តែ​កើត ដដែលៗ ហាក់បី​មិន​ខ្លាច​និង​ការ បង្ក្រាប​របស់​សម្ថ​កិច្ច ។ ដោយ​ពួកគាត់​សង្ស័យថា អាច​មាន​ការ បើកដៃ​ពី មន្ត្រី​ខិលខូច​មូលដ្ឋាន​ខ្លះ ក្នុង​ការទទួលបាន​ផលប្រយោជន៍​ជា​ដើម ។​

​ប្រជា​នេសាទ​មួយរូប​សូម​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ឃុំ​ព្រៃ​ចាស់ បាន​រៀបរាប អំពី​បទល្មើស​នេសាទ បណ​រ៉ាវ ដែល​តែង តែ​កើតមាន​រាល់​ឆ្នាំ ហើយ​លោក​ស្រី​ថា​បទល្មើស​នេះ​កើតឡើង​ដដែលៗ ។​

​ប្រជា​នេសាទ​រូបនេះ អះអាង បទល្មើស​ប្រភេទ​នេះ គឺ​មិន​អាច​លាក់​ភ្នែក សម្ថ​កិច្ច​បានទេ ប៉ុន្តែ​ពលរដ្ឋ​មានការ​ឆ្ងល់​ថា ហេតុអ្វី​នៅ​តែ​ដាក់​បាន ។​

​ចំណែក លោក លេន សារ៉េត តំណាំង​សហគម​អន្សង​សក ឃុំ​ព្រៃ​នរិន្ទ យល់ឃើញថា បទល្មើស​នេសាទ នៅតែ​កើតមាន តាម​បណ្តា​ឃុំ​ផ្សេងៗ ហាក់​កាន់តែផ្កើន នឹង​ការបង្ក្រាប​របស់​សម្ថ​កិច្ច ។ លោក​ថា​សូម អោយ​សហគមន៍​មាន​ការចូលរួម ក្នុង​ការពិនិត្យ​បទល្មើស​នេសាទ នៅតាម​តំបន់​ផ្សេងៗ ។​

​លើសពីនេះ លោក​បញ្ជាក់ថា បទល្មើស​បណ​រ៉ាវ គេ​ដាក់​រៀបចំ​ដាក់ ចាំ​ស្ទាក់​ត្រី រហូត ដល់​ខែ ១១ ឬ ១២ ហើយ​អ្នក​ដាក់​តែងតែ​បង់លុយ អោយ​មន្ត្រី​ខិលខូច​ខ្លះ ដើម្បី​ប្រកប​មុខរបរ​នេះ ។​

​សូមបញ្ជាក់​ថា កន្លងមក​ក្រុម​ការងារ និង​មន្ត្រី​ជំនាញ ចុះ​ត្រួតពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ក្នុង​ភូមិសាស្ត្រ ក្នុង​ខេត្ត​បាត់ដំបង ផងដែរ​។​