ប្រធាន​កា​រិ​យាល័យ​ឆៀក​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ដែលមាន​រថយន្ត​ទៅធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​)

លោក អេង ណា​ង ប្រធានការិយាល័យ​ឆៀក នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា​៖ អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តបាត់ដំបង ដែលមាន​រថយន្ត សូម​ទៅធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​)​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​។ លោក​បាន​បន្តទៀតថា ការធ្វើ​គឺជា​រឿង​សំខាន់​ចំពោះ​អ្នកប្រើប្រាស់​រថយន្ត​ដូចជា ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជួយ​ថែទាំ​ផ្លូវថ្នល់​ស្ពាន ថែរក្សា​បរិស្ថាន ចំណូល​ថវិកាជាតិ និង​ស្ថិតិ​កំណត់​ការប្រើប្រាស់​យានយន្ត​។​

គួរបញ្ជាក់​ផងដែរ ៖ ថ្មីៗ​នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ ដឹកជញ្ជូន បាន​ថ្លែង​ជំ​រុញឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​រថយន្ត ហើយ​មិនទាន់បាន​យក ទៅធ្វើ​ការត្រួតពិនិត្យ​ត្រឹមត្រូវ (​ឆៀក​) សូម​យកទៅ​ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ការពារ​សុវត្ថិភាព​របស់ខ្លួន​ឯង​ផង និង​អ្នកដទៃ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ផង មុននឹង​ក្រសួង​សាធារណការ ចុះ​អនុវត្ត​វិធានការ​តាមច្បាប់​។​

អត្ថបទ៖ ហ៊ាន វាសនា​