ឯកឧត្តម ឆាយឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំ ការងារបច្ចេកទេស រៀបចំគោលនយោបាយ ជាតិអភិវឌ្ឍន៍ជនបទ

ឯកឧត្តម ឆាយឫទ្ធិសែន រដ្ឋបន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស រៀបចំគោលនយោបាយជាតិ អភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ដើម្បីភិភាក្សា និងប្រមូលធាតុចូល សម្រាប់តាក់តែងគោលនយោបាយ ជាតិអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងចូលរួម អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាព គន្លឹះចំនួន ៦ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាឆ្ពោះទៅ សម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។

សូមបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទង ត្រូវបានប្រកាស ដាក់ឲ្យប្រើប្រាស់ ដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/ ចុះថ្ងៃទី ២៤ ខែមេសា ឆ្នាំ ១៩៩៦ និងអនុក្រឹត្យលេខ ៧៨ អនក្រ,បក, ចុះថ្ងៃទី ១ ខែធ្នូឆ្នាំ ១៩៩៧ មានបេសកកម្មចម្បង ដែលរាជរដ្ឋាភិបាលប្រគល់ជូន ដើម្បីដឹកនាំនិងគ្រប់គ្រង លើវិស័យអភិវឌ្ឍ ជនប ដោយបានកំណត់យក ការលើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅ របបប្រជាពលរដ្ឋ ជនបទ ប្រកបដោយបរិយាបន្ន តាមផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈការអភិវឌ្ឍន៍ ទី១- ហើយថារចនាសម្ព័ន្ធ រូបវ័ន្ត និងគមនាគមជនបទ ទី ២- កាកែលម្អ លក្ខខណ្ឌ នៃការរស់នៅ របស់សហគមន៍ជនបទ ទី៣- ពិពិធកម្ម សកម្មភាព សេដ្ឋកិច្ចជនបទ និងទី ៤- ពង្រឹងសេវាគាំទ្រ រដ្ឋបាល និងកិច្ចការទូទៅ ដែលផ្ដោតលើការពង្រឹង សមត្ថភាព ស្ថាប័ន និងការអភិវឌ្ឍន៍ មូលធនមនុស្ស ទាំងមន្ត្រីរាជការ របស់ប្រជាពលរដ្ឋជនបទទូទៅ៕ ប្រភព APP