អាជ្ញាធរខេត្តស្រះកែវ បញ្ជូនអាជីវករខ្មែរដែលជាសះស្បើយពីជំងឺកូវីដ ៣០០ នាក់

Phy Sok, [06.08.21 13:06]

អាជ្ញាធរខេត្តស្រះកែវ បញ្ជូនអាជីវករខ្មែរដែលជាសះស្បើយពីជំងឺកូវីដ ៣០០ នាក់ក្នុងចំណោមជាង១ពាន់នាក់ មកបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្នុងបរិវេណផ្សាររោងក្លឿ

ប្រភពព័ត៌មានថៃអោយដឹងថា អាជ្ញាធរខេត្តស្រះកែវ បានបញ្ជូនក្រុមអាជីវករខ្មែរដែលលក់ដូរនៅផ្សាររុងក្លឿ ដែលទើបព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៣០០នាក់ មកបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងបរិវេណផ្សាររោងក្លឿ កាលពីថ្ងៃទី០៥ខែសីហា ។

ប្រភពខាងលើដោយយោងតាមសេចក្តីប្រកាសតួលេខរបស់មន្រ្តីសុខាភិបាលខេត្តស្រះកែវ បានបញ្ជាក់ថា ក្រុមអាជីវករខ្មែរដែលលក់ដូរក្នុងផ្សាររោងក្លឿ បានឆ្លងកូវីដរហូតដល់ចំនួន ១.១៩៧ នាក់ ដែលក្នុងនោះក្រុមគ្រូ ពេទ្យថៃ បានព្យាបាលជាសះស្បើយចំនួន ៣០០ នាក់ យកមកដាក់អោយបន្តធ្វើចត្តាឡីស័ក ។

នេះចាត់ទុកជាលើកដំបូងហើយបន្ទាប់ពីគណកម្មាធិការប្រយុទ្ធប្រឆាំងជំងឺឆ្លងប្រចាំខេត្តស្រះកែវ បានយកក្រុមអាជីវករខ្មែរ ដែលឆ្លងជំងឺកូវីដ១៩ ទៅព្យាបាលនៅក្នុងទីតាំងចំនួន២ នៅចំណុច ក្បែកងរយលេខ ១២៦ ក្នុងឃុំបានម៉ៃណងសៃ និងបរិវេណ ហ្វាកហ៊ួយ ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ។

ប្រភពបន្ថែមថា លោក កៀតស័ក្តិ ច័ន្ទត្រា អភិបាលខេត្តស្រះកែវ បានចេញសេចក្តីសម្រេច ដោយដាក់កម្លាំងយាមកាមនៅជុំវិញបរិវេណផ្សាររោងក្លឿ ជាប់ព្រំដែនប្រទេសកម្ពុជា ដោយមិនអនុញ្ញាតអោយមានការធ្វើដំណើរចេញ-ចូលឡើយ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២៤ សីហា ខាងមុខនេះ៕ អត្ថបទ ភី សុខ