អាជ្ញាធរ​ថៃ​បិទ​ច្រក​ព្រំដែន​នៅ​ខេត្ត​ឧត្តរមានជ័យ ខណៈ​កូវី​ដ​១៩ រាលដាល​

​ការ​រាលដាល​ជម្ងឺ​កូ​វីដនៅ​តំបន់​អាស៊ាន​និង​បណ្តា​ប្រទេស​នានា​កាន់តែខ្លាំង អាជ្ញាធរ​ថៃ​បាន​បិទ​ច្រកចេញ​ចូល​ព្រំដែន​ក្នុង​តំបន់ សាយ​តា​គូរ ស្រុក​បាន​ក្រួត ខេត្ត​បុរី​រាំ​(​ថៃ​) ទល់មុខ​ច្រក ជប់​គគី ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តមានជ័យ​(​កម្ពុជា​) នៅ​ថ្ងៃ​ទី ១៩ ខែ មីនា ២០២០ ។​


​ការផ្សាយ​របស់​កាសែត​ក្នុងស្រុក​បញ្ជាក់ថា អាជ្ញាធរ​ថៃ​បិទ​ច្រក​ជា​បណ្តោះអាសន្ន នេះ​ជា​វិធានការ​មួយ ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺ ខូ​វីដ​១៩ ដោយ​ភាគី​ថៃ សុំ​ការអនុគ្រោះ​ពី​អាជ្ញាធរ​កម្ពុជា ក្នុង​វិធានការ​នេះ ។​
​ការបិទច្រក​សាយ​តា​គូរ​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៩ ខែ មីនា ឆ្នាំ ២០២០ រហូត​ដល់​ជំងឺ​កូវី​ដ​១៩​មានការ​ធូរស្បើយ ។​


​ដោយឡែក​នៅ​ច្រក​ព្រំដែន​ចំនួន​ពីរ​គឺ​ច្រក​អូរ​ស្មាច់​និង​ច្រក​ជាំ​សាងាំ​ក្នុង​ស្រុក​សំរោង និង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ឈម​ខេត្ត​សុរិន្ទ​និង​ខេត្ត​ស៊ីសាកេត​(​ថៃ​)​នៅ​ថ្ងៃ​ដដែល​នេះ នៅ​មិនទាន់មាន​ប្រភព​ណាមួយ​និង​មាន​ការបិទច្រក​នោះទេ ពោល​គឺ​ពលរដ្ឋ​ប្រទេស​ទាំងពីរ​ធ្វើការ​ដោះ​ទំនិញ​និង​ទំនាក់ទំនង​គ្នា​ជាធម្មតា​៕

​អត្ថបទ ៖ ភី សុខ
​រូបថត​៖ រស្មី​កម្ពុជា​