ថៃ​បិទ​ច្រក​អន្តរជាតិ​ឆ​ង​ចម​ស្រុក​កាប់​ជើង ខេត្ត​សុរិន្ទ​-​អូ​ស្មាច់ ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​យោងតាម​ការប្រកាសរ​បស់​អាជ្ញាធរខេត្ត​សុរិន្ទ សូម​អនុគ្រោះ​ធ្វើការ​ផ្អាក​ចេញចូល​របស់​មនុស្ស យានយន្ត និង ទំនិញ​នៅ​ច្រកទ្វា​អន្តរជាតិ ឆ​ង​ចម​ស្រុក​កាប់​ជើង ខេត្ត​សុរិន្ទ​-​អូ​ស្មាច់ ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​២១​មីនា រហូតដល់​ជំងឺ​ខូ​វីត​១៩​ធូរស្រាល ។​

​ប៉ុន្តែ​លើកលែង​ការនាំ​ទំនិញ​ចូល​តាមច្បាប់​របស់​មន្ត្រី​គយ​និង​ច្បាប់​ពាក់ព័ន្ធ​តាម​បណ្តា​ក្រសួង​ផ្សេងៗ​ដោយ​អោយ​មន្ត្រី​ប្រចាំការ​ច្រក​ខាងលើ​ទទួលខុសត្រូវ​គ្រប់គ្រង​អោយ​តឹងរឹង​។​

​យោងតាម​ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា នៅ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ នា​វេលា​ម៉ោង ០៨​និង​០០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​អញ្ជើញ​មក​ត្រួតពិនិត្យ នៅ​មាត់ច្រក​ព្រំដែន ព្រមទាំង​ធ្វើការ​ជួបពិភាក្សា ជាមួយ​ឯកឧត្តម អភិបាលខេត្ត​សុរិន្ទ ប្រទេស​ថៃ បន្ទាប់ពី​ភាគី​ថៃ បាន​អនុវត្តតាម​ការជូនដំណឹង កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ គឺ​តម្រូវ​ឲ្យ​បិទ​ច្រកព្រំដែន​។​

​ក្នុង​កិច្ចពិភាក្សា​នេះ ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា គឺ​សម្រួល​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​ត្រូវ​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះបន្ទាន់​៕

​អត្ថបទ៖ ភី សុខ​