ប្រទេសថៃបានពន្យារការអនុញ្ញាតឲមានជើងហោះហើរចូលក្នុងប្រទេស រយៈពេលមួយខែទៀត

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានជូនដំណឹងមកថា៖ ប្រទេសថៃបានពន្យារការអនុញ្ញាតឲមានជើងហោះហើរចូលក្នុងប្រទេស រយៈពេលមួយខែទៀតរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លើកលែងតែយន្តហោះដែលទទួលបានការអនុគ្រោះ ដូចជា៖
– របស់រដ្ឋ និងយោធា
– ត្រូវចុះចតបន្ទាន់ ឬចុះចតដោយបញ្ហាបច្ចេកទេសដោយមិនអោយអ្នកដំណើរចេញពីយន្តហោះ
– ជំនួយមនុស្សធម៌
– ដឹកជំនួយផ្នែកសុខាភិបាល (វេជ្ជសាស្ត្រ) និងជំនួយសង្គ្រោះ
– មាតុភូមិនិវត្តន៍ ឬការដឹកជញ្ជូនទំនិញ។

សូមបងប្អូនជ្រាបជាព័ត៌មាន សូមអរគុណ

Cr : TVK