ថៃ​បិទ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន​-​ខេត្ត​ចាន់​បូរី​

​ប៉ុស្តិ៍នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រំ ចាប់ពី​វេលា​ម៉ោង ០៦​និង​០០​នាទី ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២០​ទៅ សមត្ថកិច្ច​ថៃ បានធ្វើ​ការបិទច្រក​ជា​ស្ថាពរ ទាំង​មនុស្ស មធ្យោបាយ ទំនិញ​ចេញ​-​ចូល​គ្រប់​ប្រភេទ នេះ​បើតាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​។​

​យោងតាម​ការជូនដំណឹង របស់​អន្តោប្រវេសន៍​ថៃ កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៦​និង​៥០​នាទី និង​តាម​ការពិភាក្សា​ភាគី​ថៃ និង​ភាគី​កម្ពុជា រវាង​អភិបាលខេត្ត​ប៉ៃលិន និង​អភិបាលខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ មិន​ឲ្យ​ដំណើរការ​ទេ គឺ​ត្រូវ​បិទ​តាម​ឯកសារ ដែល​សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ ជូនដំណឹង​មក​ប៉ុស្តិ៍​។​

​ការបិទច្រក​អន្តរជាតិ​ជា​បណ្តោះអាសន្ន​នេះ ដើម្បី​ទប់ស្កាត់​ការឆ្លង​ខូ​វីដ​១៩ ដែល​កំពុង​រាលដាល​ខ្លាំង រហូតដល់​មាន​ភាព​ធូរស្រាល​ឡើងវិញ​៕

​អត្ថបទ៖ ភី សុខ​