ស្នងការ​ខេត្ត​បាត់ដំបង​ចុះសួរសុខទុក្ខ​និង​ផ្សព្វផ្សាយ​វិធានការណ៍ នានា​របស់​ក្រសួង​សុខាភិបាល ដល់​មន្ត្រីនគរបាល​ឈរជើង​នៅ ស្រុក​ជាប់​ព្រំដែន​

​ឯកឧត្តម ឧត្តមសេនីយទោ អ៊ូច សុខុន ស្នងការ​នគ​បាល​ខេត្ត​បាត់ដំបង បាន​ក្រើនរំលឹក ដល់ កងកម្លាំង​នគរបាល​ជាតិ​ក្រោម​ឱវាទ​ពង្រឹង​នូវ​តួនាទី​និង​ភារកិច្ច​របស់​ខ្លួន​ក្នុង​កិច្ច​រក្សា​ការពារ​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ការការពារ​នូវ​បូរណៈភាព​ទឹកដី និង​អោយ កងកម្លាំង​នគរបាល​ទាំងអស់ ថែរក្សា​ការពារ​ខ្លួន​ឲ្យបាន​ល្អ​ប្រ​សេីរ​ចៀសវាង​នូវ​ករណី​ឆ្លង​ជម្ងឺ​Covid-19 ។​

​ឯកឧត្តម​ស្នេី​ឲ្យ​មន្ត្រីនគរបាល ក្រុមគ្រួសារ និង​អ្នកជិតខាង ចេះ​ធ្វេី​អនាម័យ​តាម​ការណែនាំ​របស់​ក្រ​សួង​សុខាភិបាល ករណី​មាន​សមាជិក​គ្រួសារ​ណាមួយ​ចំណូល​មក​ថ្មី​ត្រូវ​ដាក់ខ្លួន​ដាច់​ដោយ ឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ​សិន​ហេ​ី​យជូន​ព័ត៌មាន​ជា​បន្ទាន់​ទៅដល់​មន្ត្រី​សុខាភិបាល​នៅ​ជិត​បំផុត​។​

​ក្រៅ​ពី​ការថែទាំ​ខ្លួន​ការហូបចុក​ត្រូវ​ហូប​ឲ្យបាន​គ្រប់​គ្រាន់ដេ​ី​ម្បី​ធ្វេី​ឲ្យ​សុខភាព​យេ​ី​ង​មាំមួន​ល្អ​ប្រ​សេីរ​។ បន្ថែម​លេ​ី​នេះ​កងកម្លាំង​នគរបាល​ត្រូវ​ចូលរួម​សហកា​រណ៍​ជាមួយ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ពិសេស​មន្ត្រី​សុខាភិបាល ក្នុង​ការផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​ដែល​ទេីប​ចំណូល​ថ្មី ។​

​ការ​ថ្លែង​របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច​សុខុន​ស្នងការ នៃ ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាត់ដំបង និង​ជា​មេ​ប ញ្ជា​ការរង​នគរបាល​ជាតិ​ទិស​ភូមិភាគ​ទី​៥​នេះ ខណៈ​លោក​ជួប​សំណេះសំណាល​សួរសុខទុក្ខ​កងកម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៣១០​និង​៨២៣​ចំណុះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ដែល​កំពុង​ឈរ​ជេ​ី​ង​ក្នុង​ភូមិសាស្ត្រ ស្រុក​សំឡូត ខេត្ត​បាត់ដំបង នា​ថ្ងៃ​ទី​២៩​ខែ​មីនា ។​

​ជាមួយនឹង​ការ​សំណេះសំណាល​សួរសុខទុក្ខ​នេះ​ឯកឧត្តម​បាន​នាំយក​នូវ​ថវិកា សម្ភារៈ​គ្រឿងឧបភោគ បរិភោគ​ប្រគល់ជូន​មន្ត្រីនគរបាល​ផងដែរ​៕
​ភី សុខ​
​រូបភាព ស្នងការ​ខេត្ត​