តុលាការ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ហើយ​ថ្ងៃនេះ​

​ចៅក្រម​ស៉ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កី ម៉ានេ​រ៉ា នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២០​នេះ បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ដាក់ពន្ធនាគារ PJ ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។​

​ការសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន និង​ចោទប្រកាន់​អគ្គនាយក TVFB បាន​ធ្វើឡើង​បន្ទាប់​ពី​ជនសង្ស័យ​រូបនេះ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​ញុះញង់ មាន​ទាំង​ខ្លឹមសារ​ផង និង LIVE វីដេអូ​ផង​តាម​បណ្តាញ​ស​សង្គម ពី​វិធានការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់ និង​ការពារ​ជំងឺ COVID-19​។​

​គួររំលឹកថា លោក សុវណ្ណ រិទ្ធី អគ្គនាយក​ព័ត៌មាន TVFB ត្រូវបាន​កម្លាំង​នគរបាល​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំច​២០២០​។​

​ភី សុខ​