សុនខ ចំនួនបីក្បាល បានហិតរកឃើញ ក្លិនសំណាក នៃអ្នកជំងឺកូវិត 19 ទទួលបានជោគជ័យ និង 7 ក្បាលទៀត កំពុងមានវិវឌ្ឍភាព គួរឲ្យកត់សម្គាល់។

Mot Voyho, [03.08.21 11:04]

ឯកឧត្តម ហេងរតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា cmac បានអះអាងថា សុនខ ចំនួនបីក្បាល ដែលបានហើយរកឃើញ ក្លិនសំណាក នៃអ្នកជំងឺកូវិត 19 ប្រកបដោយជោគជ័យ ហើយ សុនខ ចំនួន 7 ក្បាលទៀត កំពុងមានវិវឌ្ឍភាព គួរឲ្យកត់សម្គាល់ ក្នុងដំណាក់កាលហ្វឹកហ្វឺន ស្រាវជ្រាវបឋម។

ការ អះអានេះ បានធ្វើឡើងក្នុងឱកាស ចុះមកពិនិត្យនិងវាយតម្លៃ ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកទេស សុនខ ហិត រកអ្នកផ្ទុក វិរុស កូវិត 19។ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន cmac ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី 2 ខែសីហាកន្លងទៅនេះ។ នេះបើយោងតាម facebook ផ្លូវការ របស់ឯកឧត្តម ហេងរតនា។

បើយោងតា ឯកឧត្តមហេងរតនា បានគូសបញ្ជាក់ថា ក្រោយពីបានទទួល សំណាក ក្លិន(VOC) អ្នកជំងឺកូវិត 19 ចំនួន 48 សំណាក់ គឺក្រុមការងារបច្ចេកទេស នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ដែលសំណាក ទាំង 48 បានឆ្លងកាត់ត្រួតពិនិត្យ PCR និងការបណ្តុះបណ្តាល Cellcuture ដើម្បីធានាសុវត្ថិភាព សំណាកក្នុងការ បម្រើការងារ ហ្វឹកហ្វឺន ក្រុមជំនាញ សុនខ cma បានដំណើរការហ្វឺតហ្វឺន សុនខ ហិតក្លិនអ្នក ផ្ទុក វិរស់ពិត 19 នេះតាម ផែនការ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ជាលក្ខណៈបច្ចេកទេស សុនខ អាចហិត់រកឃើញ
ក្លិនសំណាក ឃើញក្នុងរយៈពេលប្រមាណ 10 ទៅ 15 វិនាទី ហើយការប្រើប្រាស់ សុនខ ហិតអ្នកផ្ទុក វិរស់កូវិត 19 មានប្រសិទ្ធភាព សម្រាប់ហ្វូងមនុស្ស ប្រមូលផ្ដុំច្រើន ដូចជា ព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ នៅពហុកីឡដ្ឋានជាដើម។

ឯកឧត្តមក៏បាន រំលឹក ការស្រាវជ្រាវ និងអភិវឌ្ឍន៍ បច្ចេកទេសសុនខ ហិតរកអ្នកទុក វីរុស covit-19 នេះ ជាគំនិតផ្ដួចផ្ដើម របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការរិះរកគ្រប់មធ្យោបាយ និងលទ្ធភាព ប្រយុទ្ធប្រឆាំងកូវីដ19។

ឯកឧត្តមបានឲ្យដឹងទៀតថា យើងខ្ញុំទាំងអស់គ្នា ពិតជាមានមោទនភាព ចំពោះលទ្ធផល នៃការសិក្សាស្រាវជ្រាវ នេះ នឹងមានក្តីសង្ឃឹម ជឿជាក់ថា នឹងឆ្លើយតប តាម ការរំពឹងទុក។ ផ្អែកម្នាក់ជំនាញ បានឲ្យដឹងថា មិនទាន់មានភស្តុតាង ផ្លូវការណាបញ្ជាក់ មានការឆ្លង វីរុសកូវីត19 ពីមនុស្សទៅសុនខ ឡើយ។ សុនខ ទាំងនេះ កើតនៅកម្ពុជា និងបានបង្វឹកដោយលោកគ្រូ ជំនាញសុនខ កម្ពុជា ឯកឧត្តមក៏បានអរគុណ ចំពោះក្រុមការងារបច្ចេកទេស នៃសាកលវិទ្យាល័យ សុខាភិបាល ដែលបានផ្ដល់កិច្ចសហការ និងចូលរួមយ៉ាងសកម្ម ក្នុងការសិក្សាស្រាវជ្រាវនេះ៕ ប្រភព