ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន ប្រកាស​មិន​ឱ្យ ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី​ឡើយ

ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេជោ ហ៊ុន សែន ប្រកាស​មិន​ឱ្យ ឈប់សម្រាក​បុណ្យចូលឆ្នាំថ្មី​ឡើយ ពោល​គឺ​ទាំង​ស្ថាប័នរដ្ឋ និង​ឯកជន បន្ត​ធ្វើ​ការងារ​ជាធម្មតា គោលបំណង​គឺ​ដើម្បី​ទប់ស្កាត់​ការ រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ។ ការប្រកាស​នេះ ធ្វើឡើង​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០២០​នេះ​។​

​ប៉ុន្តែ​សម្តេច​តេជោ ក៏​បាន​បញ្ជាក់​ដែរ​ថា ចំពោះ​ការរៀបចំ​សែន​ទទួល​ទេវតា គឺ​អនុញ្ញាត​ឱ្យ​ធ្វើ​ឡើង ជាធម្មតា ប៉ុន្តែ​កាត់បន្ថយ​ការធ្វើដំណើរ​។​
@chan​