កន្លែង​ផលិត​សំបក​ណែម​នៅ​ស្រុក​ឯក​ភ្នំ កំពុង​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​

តាមផ្លូវ​មាត់​អូរ ចាប់ពី​ផ្លូវបំបែក​ផ្សារ​ដូនទាវ ឆ្ពោះទៅ​កាន់​ប្រាសាទឯកភ្នំ​ខេត្ត​បាត់ដំបង ភ្ញៀវទេសចរ​អាច​ទស្ស​នា​នូវ ប្រពៃណី​នៃ​ការធ្វើ​សំបក​ណែ​ម និង​ការ​ហាល​សំបក​ណែម ។​

​សម្រាប់​តំបន់​អាស៊ី គេ​និយម​ប្រើប្រាស់​សំបក​ណែម​ជា​គ្រឿង​នាំមុខ​ក្នុង​ការផលិត​ម្ហូបអាហារ​មួយចំនួនធំ ពិសេស​ម្ហូបអាហារ​ដែល​ត្រូវការ​ទឹកត្រី​បុក ។​

​សំបក​ណែម​ផលិត​ចេញ​ពី​សារជាតិ​អង្ករ​សុទ្ធសាធ ដែល​គេ​យក​អង្ករ​ទៅ​កិន រួច​ត្រាំ​ទឹក រួច​ធ្វើការ​ចំហុយ និង​ចុងក្រោយ​ត្រូវ​ហាល​លើ​បន្ទះ​ឫស្សី ដែល​មាន​ក្រឡា​ធំៗ ជាមួយ​ក្រោម​ពន្លឺព្រះអាទិត្យ រហូត​ដល់​ស្ងួត​។​

​សំបក​ណែម​ជា​ផលិត ផល​ក្នុង​តំបន់ និង​មាន​ឈ្មោះ​ល្បីល្បាញ​លើ​គុណភាព រសជាតិ សម្រាប់​ទីផ្សារ​ក្នុងស្រុក​៕


@​ភី សុខ​
​ប្រភព មន្ទីរ​ទេសចរណ៍​