ព្រះមហាក្សត្រ​ឡាយព្រះហស្ត​លេខា​លើ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង និង សម្រួល​ភារកិច្ច ទេសរដ្ឋមន្ត្រី​៥​រូប​និង​រដ្ឋមន្ត្រី​៥​រូប​

ការ​ឡាយព្រះហស្ត​លេខា​របស់​ព្រះមហាក្សត្យលើ​ព្រះរាជ្យក្រឹត្យ​នា​ថ្ងៃទី​៣០​ខែ​មីនា​នេះ​បន្ទាប់​ពី​រដ្ឋសភា​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​កា​តែងតាំង​និង​កែសម្រួល​សមាសភាព​រាជ​រដ្ឋាភិបាល​រួច នា​ថ្ងៃ​ដដែល​នេះ​។​

​សមាសភាព​រាជរដ្ឋាភិបាល​ដែល​ព្រះមហាក្សត្រ​ឡាយព្រហស្តលេខាលើ​ព្រះរាជក្រិត្យ ត្រាស់បង្គាប់​តែងតាំង​និង​កែសម្រួល​ភារកិច្ច​រួម​មាន​៖

​តែងតាំង​ទេសរដ្ឋមន្ត្រី មាន ៖

១-​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ជា​ទេសរដ្ឋមន្ត្រី​
២-​ឯកឧត្តម ហ៊ឹម ឆែម ជា​ទេសរដ្ឋមន្ត្រី (​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​)
៣-​ឯកឧត្តម អង្គ វង្សវឌ្ឍានា ជា​ទេសរដ្ឋមន្ត្រី (​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​)
៤-​ឯកឧត្តម ត្រាំ អ៊ីវតឹក ជា​ទេសរដ្ឋមន្ត្រី (​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​)
៥-​ឯកឧត្តម ពេជ្រ ប៊ុនធិន ជា​ទេសរដ្ឋមន្ត្រី (​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​)

​តែងតាំង​និង​កែសម្រួល​សមាសភាព​រដ្ឋ​មន្ត្រី មាន​៖

១-​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​
២-​ឯកឧត្តម កើត រិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​
៣-​ឯកឧត្តម ជា វ៉ាន់ដេត ជា​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​
៤-​ឯកឧត្តម ឈិត សុខុន ជា​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា​
៥-​ឯកឧត្តម ព្រុំ សុខា ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារសាធារណៈ​។​

​សម្តេច​អគ្គមហាសេនាតេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ទទួលបន្ទុក​អនុវត្ត​លើ​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ ឡាយព្រះហស្តលេខា​នេះ​តទៅ​៕

​អត្ថបទ ភី សុខ​