ថ្ងៃ​នេះ​គ្មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​ថ្មី​ទេ មាន​តែ​ជា​សះស្បើយ​ចំនួន​៣​នាក់​ថ្មី​ទៀត ធ្វើឲ្យ​អ្នក​ជាសះស្បើយស​រុប​កើនដ​ល់​៥៣​នាក់ តែ​ក្រសួង​សុខាភិបាល អោយ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ជានិច្ច​

​ក្រសួង​សុខាភិបាល បាន​ចេញ​ប្រកាស​នូវ​ដំណឹង​រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា​ហើយ ពុំ​មាន​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​ថ្មី​ទេ មាន​តែ​ករណី​ជាសះស្បើយ​ចំនួន​៣​នាក់​ថ្មី​ទៀត ធ្វើឲ្យ​អ្នក​ជាសះស្បើយស​រុប​កើនដ​ល់​៥៣​នាក់​។​

​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​ធ្លាក់ចុះ​មក​ត្រឹម​ចំនួន​៦១​នាក់ នៃ​អ្នក​ឆ្លង​សរុប​១១៤​នាក់ បើ​គិត​ត្រឹម​ថ្ងៃ​ទី​៦​មេសា​នេះ​។​

​ករណី​ជា​សះស្បើយ​៣​នាក់​ថ្មី​ទៀត​នេះ មាន​បរុស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៣៩​ឆ្នាំ បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​២៦​ឆ្នាំ និង​បុរស​ជនជាតិ​ម៉ាឡេស៊ី អាយុ​៤០​ឆ្នាំ ដែល​ត្រឡប់​មកពី​ធ្វើការ​សាសនា នៅ​ស្រុក​កងមាស ខេត្ត​កំពង់ចាម​។ ពេលនេះ ពួកគេ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ត្រឡប់ទៅផ្ទះ​វិញ​ហើយ​។​

​ទោះបី​មាន​តួលេខ​អ្នក​ជាសះស្បើយ​ជា​បន្តបន្ទាប់​និង​មិន​មាន​អ្នក​ឆ្លង​ថ្មី​៣​ថ្ងៃ​ជាប់​គ្នា​ក៏ដោយ អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល លោកស្រី​ឱ វ៉ាន់ឌី​ន អោយ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ជានិច្ច អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល បើ​ទ្វេ​ស​ប្រហែស ជំងឺ​កូវី​ដ​១៩​នឹង​ឆ្លង​មក​យើង​ក្នុង​រយៈពេល​ខ្លី​៕

​ភី សុខ