ក្រសួងសុខាភិបាល ប្រើ​វិធីសាស្ត្រ​កាត់ផ្តាច់​ការចម្លង​វីរុស​កូ​វីដ​១៩ ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ទៀត ឫ​ទៅក្នុង​សហគម​ន៌​របស់ខ្លួន

ជំងឺ​កូ​វីដ​១៩​ បាន​កំពុង​រាលដាល​កាន់តែខ្លាំង​ក្នុង​តំបន់ ​និង​ នៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ចំណែក​កម្ពុជា​តួលេខ​អ្នក​ឆ្លង​ឡើង​រហូតដល់​៨៤​នាក់​ហើយ ត្រឹម​យប់​ថ្ងៃ ​២២​ មីនា ​២០២០​។​

​ស្រប​ពេលនេះ ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក អោយ​ប្រជាពលរដ្ឋ​ត្រូវតែ​ខិតខំ​ចូលរួម​ការពារ​ទប់ស្កាត់ កុំ​ឲ្យ​មានការ​ចម្លង​ខូ​វីដ​១៩​ទៅក្នុង​សហគម​ន៏ ជា​កិច្ច​ការដែល​យើងង​ទាំងអស់គ្នា​ត្រូវ​ធ្វើជា​ចាំបាច់​។​

​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន​« ខ្ញុំ​សូម​អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ខ្ញុំ​សុំ​លើកដៃ​សំពះ​ដល់​បងប្អូន​ជនរួមជាតិ​យើង​ង​ទាំងអស់ សូម​លោកអ្នក មេត្តា​យល់​លេ​ី​ចំណុច​នេះ​ជា​ចាំបាច់​នៅក្នុង​កាល​:​ទេស​:​នេះ ហេ​ី​យ​សូមកុំ​ឲ្យ​មានការ​រើសអើង​ឲ្យ​សោះ មិនមាន​អ្នកណាម្នាក់ ចង់​ឈឺ ឫ​ចង់​នាំ​ជំងឺ​មក​នោះ​ឡើ​យ​»​។​

​លោកស្រី​វេជ្ជបណ្ឌិត​បន្ថែមថា​« តែ​អ្វីដែល​សំខាន់​នោះ ត្រូវតែ​រួបរួមគ្នា​កាត់ផ្តាច់​ឲ្យ​បាន​នូវ​ការចម្លង​ពី​បុគ្គល​ដែលមាន​វីរុស​កូ​វីដ​១៩ ទៅ​បុគ្គល​ផ្សេងទៀត ជាពិសេស​អ្នក​ដែល​នៅ​ជិតស្និទ្ធ ឫ​ក្រុមគ្រួសារ មិត្ត​ភ័ក្ត្រ​គាត់​ជា​ដើម​» ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូប​នះ ស្នើអោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ផ្តល់​ទំនុកចិត្ត​លើក្រុមគ្រូពេទ្យ​នៅ​ថ្នាក់ជាតិ និង ​ក្រោម​ជាតិ ដែល​កំពុងតែ​សកម្ម​ក្នុងការ​ស្វែងរក​អ្នក​ប៉ះពាល់​ផ្ទាល់​ឫ​ប្រយោល និង​សូម​ឲ្យ​មាន​ការចូល​រួមសហកា​រ​ស្ម័គ្រចិត្ត​បង្ហាញខ្លួន ប្រសិន​បើបានដឹងថា​លោកអ្នក​ធ្លាប់បាន​ប៉ះពាល់​ជាមួយ​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ ដើ​ម្បី​ពិនិត្យ​សុខភាព​លោកអ្នក ប្រសិន​បើ​អ្នក​ប៉ះពាល់​ផ្ទាល់​មិនមាន​បញ្ហា​ទេ អ្នក​ប៉ះពាល់​ប្រយោល​ដែល​រក​ឃើញ​នឹង​ចាត់ចែង​ឲ្យ​មានការ​តាមដាន​បន្ត​ដោយ​ខ្លួនឯង​ក្នុង​រយ​:​ពេល ១៤​ថ្ងៃ​។​

​សូមបញ្ជាក់ថា ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​នៅ ប្រទេស​កម្ពុជា កើនឡើង​៨៤​នាក់​ហើយ អ្នក​ឆ្លង​ចុងក្រោយ​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​៣១​ករណី លើ​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង​២៩​នាក់​និង​ខ្មែរ ២​នាក់ ជា​អ្នក​មេ​គ្គុ​ទេស ទេសចរ​អោយ​ក្រុម​ជនជាតិ​បារាំង​ទាំងនេះ​៕

​អត្ថបទ : ភី សុខ​