ក្រសួង​សុខាភិបាល ប្រើ​វិធីសាស្ត្រ​កាត់ផ្តាច់​ការចម្លង​វីរុស​កូវី​ដ​១៩ ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់​ទៀត ឫ​ទៅក្នុង​សហគមន៌​របស់​ខ្លួន​

​   

ជំងឺ​កូវី​ដ​១៩​បាន​កំពុង​រាលដាល​កាន់តែ​ខ្លាំង​ក្នុង​តំបន់​និង​នៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ចំណែក​កម្ពុជា​តួលេខ​អ្នក​ឆ្លង​ឡើង​រហូត​ដល់​៨៤​នាក់​ហើយ ត្រឹម​យប់​ថ្ងៃ​២២​មីនា​២០២០​។​

​ស្រប​ពេល​នេះ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ក្រើនរំលឹក អោយ​ប្រជាពលរដ្ឋ​ត្រូវតែ​ខិតខំ​ចូលរួម​ការពារ​ទប់ស្កាត់ កុំឲ្យ​មាន​ការចម្លង​ខូ​វីដ​១៩​ទៅក្នុង​សហគម​ន៏ ជា​កិច្ចការ​ដែល​យេីងទាំងអស់គ្នា​ត្រូវធ្វេី​ជា​ចាំបាច់​។​

​វេជ្ជបណ្ឌិត​ឱ វណ្ណឌី​ន​« ខ្ញុំ​សូម​អំពាវនាវ​ហេ​ី​យ​អំពាវនាវ​ទៀត ខ្ញុំ​សុំ​លេីក​ដៃ​សំពះ​ដល់​បងប្អូនជនរួម​ជាតិ​យេ​ី​ង​ទាំងអស់ សូម​លោក​អ្នក មេត្តា​យល់​លេ​ី​ចំណុច​នេះ​ជា​ចាំបាច់​នៅក្នុង​កាល​:​ទេស​:​នេះ ហេ​ី​យ​សូម​កុំឲ្យ​មាន​ការ​រេីស​អេីង​ឲ្យសោះ មិន​មាន​អ្នកណាម្នាក់ ចង់​ឈឺ ឫ​ចង់​នាំ​ជំងឺ​មក​នោះឡេ​ី​យ​»​។​

​លោកស្រី​វេជ្ជបណ្ឌិត​បន្ថែមថា​« តែ​អ្វី​ដែល​សំខាន់​នោះ ត្រូវតែ​រួបរួម​គ្នា​កាត់ផ្តាច់​ឲ្យបាន​នូវ​ការចម្លង​ពី​បុគ្គល​ដែល​មាន​វីរុស​កូវី​ដ​១៩ ទៅ​បុគ្គល​ផ្សេងទៀត ជា​ពិសេស​អ្នក​ដែល​នៅ​ជិតស្និទ្ធ ឫ​ក្រុមគ្រួសារ មិត្ត​ភ័ក្ត្រ​គាត់​ជា​ដេ​ី​ម​» ។​

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​រូបនះ ស្នើ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ផ្តល់​ទំនុក​ចិត្តលេី​ក្រុមគ្រូពេទ្យ​នៅ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ ដែល​កំពុង​តែ​សកម្ម​ក្នុង​ការស្វែងរក​អ្នក​ប៉ះពាល់​ផ្ទាល់​ឫ​ប្រយោល និង​សូមឲ្យ​មាន​ការចូលរួ​ម​សហកា​រ​ស្ម័គ្រចិត្ត​បង្ហាញខ្លួន ប្រសិនបេី​បានដឹងថា​លោកអ្នក​ធ្លាប់បាន​ប៉ះពាល់​ជាមួយអ្នក​វិជ្ជមាន​វី​រុស​កូ​វីដ​១៩ ដេ​ី​ម្បី​ពិនិត្យ​សុខភាព​លោកអ្នក ប្រសិនបេី​អ្នក​ប៉ះពាល់​ផ្ទាល់​មិន​មាន​បញ្ហា​ទេ អ្នក​ប៉ះពាល់​ប្រយោល​ដែល​រក​ឃេ​ី​ញនឹង​ចាត់ចែង​ឲ្យមាន​ការ​តាមដាន​បន្ត​ដោយ​ខ្លួនឯង​ក្នុង​រយ​:​ពេល ១៤​ថ្ងៃ​។​

​សូមបញ្ជាក់​ថា ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​នៅ ប្រទេស​កម្ពុជា កើនឡើង​៨៤​នាក់​ហើយ អ្នក​ឆ្លង​ចុង​ក្រោយ​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​៣១​ករណី លើ​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង​២៩​នាក់​និង​ខ្មែរ ២​នាក់ ជា​អ្នក​មេ​គ្គុ​ទេស ទេសចរ​អោយ​ក្រុម​ជនជាតិ​បារាំង​ទាំង​នេះ​៕

​អត្ថបទ : ភី សុខ​