​ក្រសួង​សាធារណៈការ និង ដឹកជញ្ជូន បានរៀបចំ​ពិធី ត​ភ្ជាប់​ស្ពាន​ឆ្លងស្ទឹង​សង្កែ លើផ្លូវ​ហាយ​វេ ស្ថិតនៅ​ចំណុច ក្នុងភូមិ​សាស្ត្រ ក្រុង​បាត់ដំបង និង ស្រុក​សង្កែ ខេត្តបាត់ដំបង

ពិធី ត​ភ្ជាប់​ស្ពាន​ស្ទឹង​សង្កែ នៃ​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ នូវ កំណាត់​ផ្លូវជាតិ​លេខ ភាគ​ខាងជើង ( បាត់ដំបង​_ សិរីសោភ័ណ​)​ កញ្ចប់​ទី ១ បាន​រៀ​ចំ​ប្រារព្ធ​ពិធី ត​ភ្ជាប់​ស្ពាន​ស្ទឹង​សង្កែ ស្ថិតនៅ​ចំណុច ភូមិ​កំពង់​ពិល ឃុំ វត្ត​តា​មិ​ម ស្រុក​សង្កែ នៅ ​ព្រឹក​ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២០ ស្ពាន​នេះ​មាន ប្រវែង ១៥៧ ម៉ែត្រ ២ គន្លង​ទៅ ២ គន្លង​មក មាន ៤ គន្លង ទទឹង​សរុប ប្រវែង ២៣ ម៉ែត្រ​រំលង​លើផ្លូវ​សងខាង ធ្វើ​ចរាចរណ៍​ក្រោម​ស្ពាន ។​

​ពិធី​នេះ បាន​ប្រព្រឹត្តិ​ទៅ ក្រោម​អធិបតីភាព ឯកឧត្តម សឿ​ម ប៊ុន​រឹទ្ធិ អភិបាលរង​ខេត្ត , លោក ឈឹម ផល្លា ប្រធាន នាយកដ្ឋាន​ផ្លូវថ្នល់ និង​ជា​ប្រធាន​ប្រតិបត្តិ​គម្រោង​ផ្លូវជាតិ លេខ ៥ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម ពី លោក AKIRA MOTOYAMA ប្រធាន​គ្រប់គ្រង​គម្រោង សាសង់ នៃ​ក្រុមហ៊ុន​ម៉ៅការ និង ភាគី​ពាក់ព័ន្ធ រដ្ឋបាល​មូលដ្ឋាន ប្រជាពលរដ្ឋ​យ៉ាង​កុះករ​។​

​តាម​ប្រសាសន៍​របស់​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល​បាន​ឲ្យ​ដឹងថា គម្រោង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រោម ឥណទាន​សម្បទាន​ពី​រាជរដ្ឋាភិបាល​ជប៉ុន តាមរយៈ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ JICA សាងសង់​ពី ព្រែក​ក្តាម រាជធានី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ឆ្លងកាត់ ខេត្តកណ្តាល​, ខេត្តកំពត​ពង់​ឆ្នាំ​, ខេត្តពោធិសាត់ ,​ខេត្តបាត់ដំបង​, និង​ខេត្តបន្ទាយមានជ័យ មាន ​ប្រវែង ៣៦៦ ម៉ែត្រ គម្រោង​ចំណាយ​ទឹកប្រាក់ ជិត ៥០០ លាន​ដុល្លារ ។​

​ការងារ​ស្ថាបនា​នេះ មាន បី តំណាក់កាល​គឺ៖
​ផ្នែក​ខាងជើង , ផ្នែក​ខាង​ខាងត្បូង , និង​ផ្នែក​កណ្តាល ដោយ ពង្រីក ផ្លូវជាតិ​មាន​ស្រាប់​លើផ្លូវ​ចាស់​ពី ២ គន្លង ទៅ ៤ គន្លង ទទឹង ២៣ ម៉ែត្រ ក្រាល​កៅស៊ូ , សាងសង់ ផ្លូវ​វាង​ក្រុង មាន ៥ ខ្សែ , កសាង​ឡើងវិញ​ពង្រីក​ស្ពាន​ចាស់ សាងសង់​ថ្មី ៨០ ស្ពាន ។​

​ការសាងសង់​នេះ មាន​សារៈសំខាន់​ណាស់​ផ្តល់​ផលប្រយោជន៍​យ៉ាង​ធំធេង ដល់​ការដឹកជញ្ជូន​ក្នុងស្រុក និង​ត​ភ្ជាប់​វិស័យ​ដឹកជញ្ជូន​ក្នុង បណ្តា​ប្រទេស​អាស៊ាន និង​មហា​អនុតំបន់​មេគង្គ និង ចាត់ទុកជា​ផ្នែក​មួយ នៃ

អត្ថបទ​៖ លោក សាន់ ឈង​