មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​៖ ចុះ​ត្រួតពិនិត្យ វ៉ាក់សាំង​ការពារ​ជម្ងឺ ឆ្កែឆ្កួត តាម​ឱសថស្ថាន​និង​ឃ្លី​ក និក ​ឯកជន​

បច្ចុប្បន្ននេះ ប្រជាជន​មួយចំនួន​មានការ​ព្រួយ​បារ​ម្ម​ពី​ជម្ងឺ​ឆ្កែឆ្កួត ដែល​កើត​ពីស​ត្វ មាន​ចំពោះ​ឆ្កែ ឆ្មា ជ្រូក គោ ក្របី និង​ប្រចៀវ​។ ជំងឺ​ឆ្កែឆ្កួត​អាច​ឆ្លង​មក​មនុស្ស​បាន​យ៉ាង​ងាយ ប្រសិនបើ​មនុស្ស​នោះ​ត្រូវ​សត្វ​ទាំងនេះ​ខាំ ឬ​គ្រាន់តែ​ខ្វាច​ឲ្យ​រលាត់​ចេញឈាម​តែប៉ុណ្ណោះ​។ ជំងឺ​នេះ​គឺជា​ជម្ងឺ​កាច​សាហាវ​បំផុត​មួយ ដោយសារតែ​ពុំមាន​ថ្នាំ​ណា​អាច​ព្យាបាល​បានទេ​ឬ​ការប្រើប្រាស់​ថ្នាំ​វ៉ា​ក់​សាំ​មិន​ត្រឹមត្រូវ ក៏ប៉ុន្ដែ​គេ​អាចមាន​ថ្នាំ​ការពារ​វា​បាន​។​

ជា និស្សិត​មួយរូប សិក្សា​នៅ​ក្រុង​បាត់ដំបង កញ្ញា និស្ស័យ បាន​ប្រាប់ថា​៖ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ទៅ ចាក់​ថ្នាំ​វ៉ា​ក់​សាំ​ការពារ​ជម្ងឺ​ឆ្កែឆ្កួត នៅតាម​ឪ​សថ​ស្ថាន​ឬ​ឃ្លីនិក​ឯកជន​ផលបៈ​ពាល់​ចំពោះ​សុខភាព ប្រសិនបើ​ការចាក់​វ៉ា​ក់​សាំ​នោះ​មិន​ត្រឹមត្រូវ និង ​មានការ​ហាមឃាត់​។​ កញ្ញា បាន​បន្ដថា​៖ អា​ជ្ងា​ធ​រពាក់​ព​ន្ធ័ គួរតែ​ចុះទៅ​ត្រួតពិនិត្យ​និង​បញ្ឈប់ នៅ​ប្រភេទ​ថ្នាំ​វ៉ា​ក់​សាំ​ការពារ​ជម្ងឺ​ឆ្កែ​ឆ្កូត ដែលមាន​ការហាមឃាត់​ពី​ក្រសួងសុខាភិបាល នៅតាម​ឃ្លីនិក​ឯកជន ឬ​ឪ​សថ​ស្ថាន​ទាំងនោះ​។

​​ជុំវិញ​បញ្ហា​នេះ លោក ហាស់ អសនី ប្រធានការិយាល័យ​ឪ​សថ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បានន​លើកឡើង​ក្នុង​កម្ម​វី​ធី​សន្ទនា​មតិ​វិទ្យុជាតិ​ចំការចេក នៅ​ថ្ងៃ ពុធ ទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​ថា​៖​រយៈកាល​កន្លងទៅ យើង​បាន​ចុះទៅ​ត្រួតពិនិត្យ​តាម​ឪ​សថ​ស្ថាន​ឬ​ឃ្លីនិក​ឯកជន មួយ​ចំ​នួ​ហើយ​។ តែ​យើង​មិនទាន់​រកឃើញ​នៅឡើយ​ទេ នៅ​ប្រភេទ​ថ្នាំ​វ៉ា​ក់​សាំ​ការពារ​ជម្ងឺ​ឆ្កែឆ្កួត​ដែល ផលិត​ដោយ​គ្រឹះស្ថាន​ផលិត​ឱសថ Changchun Changsheng Life Sciences Ltd., China ដែល​នាំចូល​ដោយ​ក្រុមហ៊ុន K-Man Pharma Co., Ltd ​។

លោក​បន្តបាន​ថា​៖ ក្រុមការងារ​យើង​នៅតែ​បន្ត​ចុះ ត្រួតពិនិត្យ តាម​ឪ​សថ​ស្ថាន និង​ឃ្លី​ន​និក​ឯកជន​ឲ្យ​ខាន​តែ​បាន​នៅ​ប្រភេទ​ថ្នាំ​វ៉ា​ក់​សាំ​ណា​មិន​ត្រឹមត្រូវ និង​មិនមាន​ការទទួលស្គាល់​ពី​ក្រសួងសុខាភិបាល ទៅតាម​ផ្លូវច្បាប់​។​ សូម​​បង​​ប្អូ​ន​ប្រជាពលរដ្ឋ ចូលរួម​រាយ​ការ​ណ៏​តាម​លេខ​ទូរ​សព្ទ័ លោក ហាស់ អសនី ៖ ០១២៧៧៧៦៥៦ ​ក្រសួងសុខាភិបាល​បានសម្រេច​លុប​បញ្ជិកា​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត​លើ​មនុស្ស មួយ​ប្រភេទ​ឈ្មោះ Rabies Vaccine ដែល​ផលិត​ដោយ​គ្រឹះស្ថាន​ផលិត​ឱសថ នៃ​ប្រទេស​ចិន​។​ជាមួយគ្នានេះដែរ​ក្រសួង​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​នេះ ប្រមូល​វ៉ាក់សាំង​ប្រភេទ​នេះ ពី​ទីផ្សារ​នៅ​កម្ពុជា​វិញ​ជាបន្ទាន់​។​

សូមបញ្ជាក់ថា​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ឯកឧត្តម ឱសថការី ជូ យិន​ស៊ីម រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា ឱសថ Rabies Vaccine ​នេះ មានគុណ​ភាព​ក្រោម​កម្រិតស្ដង់ដារ ដែល​មិនអាច​យក​ប្រើប្រាស់​បានឡើយ​។​ រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល​រូបនោះ​បានបញ្ជាក់​ដូច្នេះ​ថា «​ការសម្រេច​លុប​បញ្ជី​ឱសថ​ដែល​បានលើកឡើង​ខាងលើ ក្នុង​គោលបំណង​ដើម្បី​ធានា​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព ជូន​ដល់​អ្នកប្រើប្រាស់ ហើយ​ការសម្រេច​លុប​នេះ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ទៅ​»​។​ លោក​បាន​ណែនាំ​ដល់​ក្រុមហ៊ុន និង ​គ្រឹះស្ថាន​ផលិត​ឱសថ ដែល​ពាក់ព័ន្ធ​ត្រូវ​ប្រមូល​ឱសថ Rabies Vaccine ចេញពី​ឱសថស្ថាន ឱសថស្ថាន​រង និង​ សេវា​សុខាភិបាល​ឯកជន​ទាំងអស់ បើ​ពុំ​នោះទេ​ក្រសួង​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

​អត្ថបទ៖ លោក ឈឿន ថៃកឿ