កង​អង្គរក្ស​៧​នាក់​របស់ អភិបាលខេត្ត​ព្រះសីហនុ ជួប​គ្រោះ​ ​ថ្នាក់​ចរាចរណ៍​ពេល​ត្រឡប់​មកពី បុណ្យ​ទ​ន្ល​

​បើតាម​វិទ្យុជាតិ​ខេត្តពោធិសាត់ ដកស្រង់​ប្រភព​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​អោយដឹងថា នៅ​ព្រឹក​ថ្ងៃ​១៥​មីនា​នេះ កង​អង្គរ​របស់​ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​បាកាន ខេត្តពោធិសាត់​។​

​ហេតុការណ៍​នេះ បណ្តាលអោយ​កង​អង្គរក្ស​ទាំង​ ៧​នាក់ រងរបួស ក្នុងនោះ​មាន​ម្នាក់​រងរបួស​ត្រង់​ដៃ​ធ្ងន់​ជាងគេ ហើយ​ពួកគេ​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ។​

​ប្រភព​ខាងលើ​បញ្ជាក់ថា ឯកឧត្តម គួច ចំរើន ត្រឡប់​មកពី​ចូលរួម​ ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង ស្រាប់​ប្រទះឃើញ​រថយន្ដ​មួយគ្រឿង​របស់​កង​អង្គរក្ស បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ផ្លូវ ហើយ​លោក​ក៏បាន​ចុះជួយ​អន្ដរាគមន៍ តាមរយៈ​ការហៅ​ឡានពេទ្យ មក​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​មន្ដ្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​អះអាងថា ឯកឧត្តម គួច ចំរើន មិន​ស្ថិតនៅ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើនេះ​ទេ ៕

​អត្ថបទ៖ ភី សុខ​