សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លងកូវី​ដ​១៩ ច្រើនជាងគេ​លើស​បណ្តា​ប្រទេស​ក្នុង​លោក គឺ​កើន​ដល់​ជាង​៨៥០០០​នាក់​

​វ៉ាស៊ីនតោន​)៖ យោង​តាម​តួលេខ​ចុងក្រោយបង្អស់ ចេញ​ដោយ​សកល វិទ្យាល័យ ច​ន​ហប​គី​នស៍
សហរដ្ឋអាមេរិក​បាន​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នៅ​សហរដ្ឋអាមេរិក ចំនួន​ជាង​៨៥ ៥០០​ករណី ដោយ
លើស ប្រទេស ចិន​ដែល​មាន​អ្នក​ឆ្លង​សរុប​ត្រឹមតែ (៨១.៧៨២ ករណី​) និង​អ៊ីតាលី (៨០.៥៨៩) នេះ​បើ​យោង
តាម​ការ ផ្សាយ​របស់​BBC នា​ថ្ងៃ​ទី​២៧​មីនា​នេះ​។

​យ៉ាងណា​ក៏​ដោយ​អត្រា​ស្លាប់​នៅ​សហរដ្ឋ​អាមេរិក​មាន​កម្រិត​តិច​ជាង​ចិន​និង​អ៊ីតាលី​នៅឡើយ ដោយ អាមេរិក
​ស្លាប់​ជិត​១៣០០​នាក់ ចំណែក​នៅ​ប្រទេស​ចិន​ស្លាប់​៣.២៩១ នាក់ និង អ៊ីតាលី​ស្លាប់ ៨.២១៥ នាក់ ។​

​បើទោះបីជា សហរដ្ឋអាមេរិក បានចាត់ទុក​អត្រា​ស្លាប់​ទាប ធៀប​នឹង​អត្រា​ឆ្លង​នេះ គឺជា​ជោគជ័យ​មួយ ក៏ដោយ
ក៏​ករណី​ឆ្លង ច្រើន​បែប​នេះ ត្រូវបាន​ក្រុម​ជំនាញ​អាមេរិក​រិះគន់ថា បណ្តាល​មក ពី​ការយឺតយ៉ាវ ក្នុង​ធ្វើតេស្ត
ជាពិសេស​ការ ខ្វះខាត​ឧបករណ៍​វេជ្ជសាស្ត្រ តាំងតែ​ពី​ជំងឺ COVID-19 ចាប់ផ្តើម​រីក​រាល ដា​ល ដំបូង​។​

BBC បន្ថែមថា សហរដ្ឋអាមេរិក បាន​ធ្វើតេស្ត​មនុស្ស​សរុប​ជាង ៥៥២,០០០​នាក់​ហើយ នៅក្នុង​រដ្ឋ​ទាំង ៥០
ហើយ​ករណី​សង្ស័យ​នៃ COVID-19 ជាច្រើន​ទៀត​កំពុងតែ​ស្ថិតនៅ​ក្នុង​ការ​ធ្វើ​តេស្ត​នៅឡើយ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះដែរ ព្រឹទ្ធសភា​អាមេរិក​បាន អនុម័ត​កញ្ចប់​ថវិកា ដ៏​ច្រើន​មហិមា ជា​ប្រវត្តិសាស្ត្រ ចំនួន
២​ទ្រី​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា គ្រប់បែប​យ៉ាង​ក្នុងប្រទេស ដែល​រង​ផលប៉ះពាល់​ដោយសារ
COVID-19៕
@Phy sok​