កម្មករ និយោជិត ត្រឡប់​ពី​ចូល​ឆ្នាំ​វិញ​នឹង​ត្រូវ​ដាក់​ដោយឡែក ១៤​ថ្ងៃ​

​ក្រសួង​សុខាភិបាល បានស្នើ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​នានា ដាក់​កម្មករ និយោជិត ដែល​ទៅ​ស្រុក​លេង​ចូល​ឆ្នាំ​រយៈពេល​១៤​ថ្ងៃ មុន​ឱ្យ​ពួកគេ​ចូល​ធ្វើការ​វិញ ដើម្បី​បង្ការ​ការចម្លង​ជំងឺ​កូវី​ដ​១៩​។​

​ក្នុង​លិខិត​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២០​នេះ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ បាន​គូសបញ្ជាក់ថា កម្មករ និយោជិត ដែល​ត្រឡប់​មកពី​ចូល​ឆ្នាំ​វិញ ត្រូវតែ​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ជា​ចាំបាច់ ហើយ​ត្រូវ​តាមដាន​សុខភាព​ជា​ប្រចាំ​។​

​វិធានការ​នេះ​ធ្វើឡើង ដើម្បី​កុំឱ្យ​មាន​ការចម្លង​រាតត្បាត​ជំងឺ​កូវី​ដ​១៩ ចូល​ក្នុង​សហគមន៍​។ ជា​ពិសេស​ការធ្វើ​ដំណើរ​ចល័ត​របស់​បុគ្គល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ដែល​មិន​បាន​គោរព​តាម​បទបញ្ជា​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​មាន​ការ​សម្រុក​ចេញ​ទៅ​ស្រុកកំណើត​។​

@physok​