ចោរអំបុកអំបែង ដើរលួចម៉ូទ័រតាមភូមិ២នាក់ត្រូវសមត្ថកិច្ចក្របួច

Phy Sok, [27.08.21 16:22]

ជនសង្ស័យ២នាក់ដែលដើរលួចម៉ូទ័របូមទឹកអ្នកភូមិនៅឃុំជ្រោយស្រៅស្រុកថ្មគោលខេត្តបាត់ដំបងរំលងតែមួយថ្ងៃនោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានរួមទាំងវត្ថុតាងនាម៉ោង៩ព្រឹកថ្ងៃទី២៧ខែសីហានេះ។

លោក សេង លុច្ច អធិការនគបាលស្រុកថ្មគោលអោយដឹងថាកន្លាំងលោកធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនេះក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះពីរនាក់រស់នៅក្រុមទី២ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល បានបាត់ម៉ូទ័របូមទឹកម្នាក់១គ្រឿងនារសៀល ថ្ងៃទី២៦ខែសីហា។

លោកបញ្ជាក់ថាជនសង្ស័យ០២នាក់ដែលឃាត់ខ្លួននេះ ១-ឈ្មោះ ផុន សៅរ៉ា ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិនិគមក្រៅ ឃុំជ្រោយស្តៅស្រុកថ្មគោល ។

២-ឈ្មោះសុខ រដ្ឋាប្រុសអាយុ២៧ឆ្នាំភូមិជ្រោយស្តៅឃុំជ្រោយស្តៅស្រុកថ្មគោល។

ពួកគេបានធ្វើសកម្មភាពលួចម៉ូទ័របូមទឹក របស់ជនរងគ្រោះ ១-ឈ្មោះសឿន វ៉ាន់នីភេទស្រីអាយុ៥៤ឆ្នាំ រស់នៅភូមិជ្រោយស្តៅឃុំជ្រោយស្តៅ ស្រុកថ្មគោល ។(បាត់ម៉ូទ័របូមទឹកចំនួន១)
២-ឈ្មោះខាន សាលីភេទស្រីអាយុ៥៩ឆ្នាំរស់នៅភូមិជ្រោយស្តៅឃុំជ្រោយស្តៅស្រុកថ្មគោល។(បាត់ម៉ូទ័របូមទឹកចំនួន១)

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតសម្ភារះតាងរួមមានៈ
-ម៉ូទ័របូមទឹកចំនួនះ២គ្រឿង

លោកអធិការបញ្ជាក់ថា ក្រោយការឃាត់ខ្លួនជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូទ័របូមទឹកចំនួន២លើកពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មគោល រៀបចំសំណុំរឿងចាត់ការតាមផ្លូវច្បាប់។ភី សុខ