Cmac រកឃើញ ស្រះបុរាណ ចំនួន ៣ នៅរមណីយដ្ឋាន ប្រាសាទកោះកេរ

Mot Voyho, [13.09.21 15:51]

អាជ្ញាធរជាតិព្រះវិហារ បានឲ្យដឹង កាលពីពេលកន្លងទៅ នេះថា មជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា cmac បានរកឃើញស្រះ បុរាណចំនួន ៣ ដែលស្រះនីមួយៗ មានទំហំប្រមាណជា ២០មx៣០ ម នៅក្នុងបរិវេណ ក្បែរប្រាសាទ តាម៉ែន ព្រមទាំងប្រទះឃើញ មានយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ មួយចំនួន ដែលបន្សល់ទុក ពីសម័យសង្គ្រាម ក្នុងរមណីយដ្ឋាន ប្រាសាទកោះកេរ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅថ្មីៗនេះ អាជ្ញាធរជាតិព្រះវិហារ បានសំណើសុំឲ្យ មជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា cmac ដោះមីននៅប្រាសាទ មួយចំនួនក្នុង រមណីយដ្ឋានប្រាសាទកោះកេរិ៍ត។ ជាជំហានដំបូង នៅតាមផ្លូវ បុរាណ និងបរិវេណ ប្រាសាទតា ម៉ែន លើផ្ទៃដីទំហំ ៤,៦៧ ហិកតា ស្ថិតនៅក្នុងតំបន់ ការពារទី ២ ក្នុងរមណីយដ្ឋាន ប្រាសាទកោះកេរ ក្នុងអំឡុងពេល ដំណើរការបោះសំអាត បានប្រទះឃើញ ស្រៈបុរាណចំនួន ៣ ដែលស្រះ នីមួយៗ មានទំហំ ២០ ម៉ែត្រx៣០ ម៉ែត្រ នៅក្នុងបរិវេណ ក្បែរប្រាសាទ តាម៉ែន ព្រមទាំងប្រទះឃើញ មានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មួយចំនួន ដែលបន្សល់មក ពីសម័យសង្គ្រាម។ កាលពីថ្ងៃទី ៨ ខែកញ្ញាកន្លងទៅនេះ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ និងមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា cmac បានចុះពិនិត្យ ដល់ទីតាំងប្រាសាទចំនួន ៦ គឺប្រាសាទ គោកគ្រង ប្រាសាទបឹងខ្នារ ប្រាសាទ ក្ទម្ព ប្រាសាទក្រចាប់ ប្រាសាទបាល័ង្គត្បូង និងប្រាសាទដងទង់ ក្នុងរមណីយដ្ឋាន ប្រាសាទកោះកេរ ដើម្បី រៀបចំដំណើរការ ដោះមីនជាបន្ទាន់៕ ប្រភព AKP