ច្រកព្រំដែន​ចំនួន​ចំនួន​៣ ជាប់​ខេត្តបាត់ដំបង​-​ចាន់​បូរី ប្រទេស​ថៃ ត្រូវបាន​បិទ​ដំណើរការ​នៅថ្ងៃនេះ​

​បើតាម​មន្ត្រី​ស្រុក​ភ្នំព្រឹក​អោយដឹងថា នៅ​ព្រឹក​ថ្ងៃទី ២១ ខែមីនា នេះ ច្រកព្រំដែន​ចំនួន​បី ដែលមាន​ព្រំប្រទល់​ជាប់​ខេត្តបាត់ដំបង​និង ខេត្ត​ចាន់​បូរី ប្រទេស​ថៃ ដែល​ប្រជាពលរដ្ឋ​និង​ការដឹក​ទំនិញ ធ្លាប់​ចរាចរណ៍​ទៅវិញទៅមក មមាញឹក​រាល់ថ្ងៃ ត្រូវបាន បិទ ជា​បណ្តោះអាសន្ន​ហើយ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ខូ​វីដ​១៩​។​
​លោក ជួន​រ៉ុង មន្ត្រីរដ្ឋបាល​សាលាស្រុក​ភ្នំព្រឹក បាន​បញ្ជាក់ថា​អាជ្ញាធរខេត្ត​ចាន់​បូរី​បាន​ជូនដំណឹង​មក​នៅ​យប់​ម៉ោង​៧​ថ្ងៃទី​២០​មីនា មុននឹង​ភាគី​ថៃ​ធ្វើ​ការបិទច្រក​ខាងលើនេះ ជា​បណ្តោះអាសន្ន​។​

ក្នុង​លិខិត​ជូនដំណឹង​របស់​ភាគី​ថៃ​ដែល​បកប្រែ​ដោយ​សមត្ថ​ព្រំដែន​កម្ពុជា​បញ្ជាក់ថា​ច្រកព្រំដែន​ដែល​បិទ ក្នុងនោះ​មាន ១- ច្រក​ឆ្លងដែន បឹង​ឆ្នាំ ជាប់​ស្រុក​កំរៀង​(​ខេត្តបាត់ដំបង​) ជាមួយ ស្រុក​ប៉ូង​ណា​ម​រ៉​ន​(​ខេត្ត​ចាន់​បូរី​) ២-​ច្រក​អូរ​រំដួល​(​កាប៊ីន​)​ជាប់​ស្រុក​ភ្នំព្រឹក​(​ខេត្តបាត់ដំបង​)​និង​ស្រុក​សយ​ដាវ​(​ខេត្ត​ចាន់​បូរី​)
៣ -​ច្រក អូរ​អន្លក់ ជាប់​ស្រុក​កំរៀង​(​ខេត្តបាត់ដំបង​និង​ស្រុក​សយ​ដាវ​(​ខេត្ត​ចាន់​បូរី​) ។​
​ច្រក​ខាងលើនេះ​ភាគី​ថៃ​បញ្ជាក់ថា បិទ​ចាប់ពី​ថ្ងៃទី​២១​ខែមីនា​តទៅ រហូតដល់ ជំងឺ​កូ​វីដ​១៩ មាន​សភាព​ធូរស្រាល​ឡើងវិញ ។​

​សូមបញ្ជាក់ថា​ក្នុងអំឡុងពេល​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្រៅពី​បិទ​ច្រកព្រំដែន​ខាងលើ ច្រក​សំខាន់ៗ​ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​មួយចំនួន​ក៏បាន​បិទ​ផងដែរ ដូចជា ច្រក ឆ​ង​ចម​ស្រុក​កាប់​ជើង ខេត្ត​សុរិន្ទ​-​អូ​ស្មាច់ ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង ច្រក​អន្តរជាតិ​ព្រំ ជាប់​ព្រំដែន​ខេត្ត​ប៉ៃលិន ជាមួយ​ខេត្ត​ចាន់​បូរី និង ច្រក​សំខាន់ៗ​មួយចំនួនទៀត ៕

អត្ថបទ ៖ លោក ភី សុខ
​រូបភាព​៖ លោក ជួន​រ៉ុង​