ជនសង្ស័យបីនាក់ជិះកង់ ដើរលួចទ្រព្យសម្បត្តិក្នុងលំនៅដ្ឋានប្រជាពលរដ្ឋមិនទាន់បានផងត្រូវសមត្ថកិច្ចឃាត់ខ្លួន

Phy Sok, [25.07.21 14:37]


ជនសង្ស័យបីនាក់ បានគ្នាជិះកង់ ដើរលួចទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋ មិនទាន់បានផង ត្រូវបានកម្លាំងព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគបាលខេត្តបាត់ដំបងបង្រាបបានកាលថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១៦និង២៦ នាទី នៅចំ ណុច ភូមិ ២០ ឧសភា សង្កាត់ ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ដែលបាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះ ចុះប្រតិបត្តិការបង្ក្រាបករណីខាងលើនេះបានអោយដឹងថាជនសង្ស័យដែល ប៉ុនប៉ង លួច ( យក ទ្រព្យ សម្បត្តិ )ក្នុងលំនៅដ្ឋានប្រជាពលរដ្ឋខាងលើនេះមានឈ្មោះ

១-ឈ្មោះ ម៉ៅ ឡុង ភេទប្រុស អាយុ ២៦ ឆ្នាំ មាន ទីលំនៅ ភូមិ ទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
២-ឈ្មោះ ទូច សុវណ្ណា រិន ហៅ លូ ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅ ភូមិ ដង្កោទាប សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។


៣-ឈ្មោះ ទឹង ជា ភេទ ប្រុស អាយុ ២២ ឆ្នាំ មានទីលំនៅ ភូមិ ២០ ឧសភា សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។ ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងដកហូតរួមមាន៖
– កង់ ចំនួន ០២ គ្រឿង
– តួណឺវីស ចំនួន ០១
– ដែកកេះ ចំនួន ០៣
– ម្សៅក្រាម ពណ៌ ស ស្រអាប់ ច្រក ក្នុង ថង់ ប្លាស្ទិក សង្ស័យ ជាសារធាតុញៀន ចំនួន ០១ កូនថង់
– អំពូល កែច្នៃ សម្រាប់ ប្រេីប្រាស់ គ្រឿងញៀន ចំនួន ០ ២ ។

លោកគឹមសុងបានបញ្ជាក់ថាមូលហេតុដែល នាំដល់ការឃាត់ខ្លួនជនសង្ស័យ ទាំង ០៣ នាក់ ខាង លើនេះគឺកាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២១ ពួកគេបាន ធ្វេី សកម្មភាព ចូល ក្នុង លំនៅដ្ឋានរបស់ ជនរងគ្រោះ ឈ្មោះ ឡេង រត នៈ ភេទប្រុស ២៥ ឆ្នាំ មាន មានទី លំ នៅ ភូមិ ២០ ឧសភា សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ប៉ុនប៉ង លួច យក ទ្រព្យ សម្បត្តិ តែលួចមិនទាន់បានផងក៏ត្រូវសមត្ថកិច្ចធ្វេីការបង្រ្កាបនិងឃាត់ខ្លួនបានទាំងសម្បុកតែ ម្តង។

បច្ចុប្បន្ន ការិយាល័យ ជំនាញ បាមរៀប ចំសំណុំ រឿង ដេីម្បី បញ្ជូនរូបគាត់ ទៅ សាលា ដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី -ច្បាប់៕

អត្ថបទភី សុខ