ក្រសួងធនធានទឹក ណែនាំឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះ បាតុភូតផ្គររន្ទះ នឹងខ្យល់កន្ត្រាក់

Mot Voyho, [27.07.21 16:09]

ក្រសួងធនធានទឹក និងឧតុនិយម បានណែនាំ ឱ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ចំពោះខ្យល់កន្ត្រាក់ និងថែរក្សាសុខភាព ចាប់ពីថ្ងៃទី 28 ខែកក្កដា ថ្ងៃទី 3 ខែសីហា ឆ្នាំ 2021 ដើម្បីបញ្ចៀសផលប៉ះពាល់នានា ដែលកើតមានឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធ សម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយ លើភាគខាងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុង នរតី មានល្បឿនមធ្យម។ ដោយឡែកព្យុះទី 6 ឈ្មោះ IN_FA បានឡើងចូលដល់ ភាគខាងកើតប្រទេសចិន។ ព្យុះនិងថមថយឥទ្ធិពល ជាវិសម្ពាធទាប នៅថ្ងៃទី 28 ខែកក្កដា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្ដាខេត្ត នៅតំបន់ទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មាន ពី 24-26 អង្សាសេ ដឹងសីតុណ្ហភាព អតិបរមា មាន ពី 30 ទៅ 32 អង្សាសេ អាចមានភ្លៀង ក្នុងកម្រិតពីតិច ទៅបង្គួរ លីឡំទៅ ដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ លើកលែងតែបណ្ដាខេត្ត កំពង់ស្ពឺ តាកែវ កំពត កណ្ដាល និងរាជធានីភ្នំពេញ ដែលអាចមានភ្លៀង ក្នុងកម្រិត ពីខ្សោយ ទៅមធ្យម ដោយសារឥទ្ធិពលខ្យល់ ហ្វឺន ក្នុងកម្រិតបង្គួរ។ ចំណែកឯបណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី 23 ទៅ 25 អង្សាសេ និងសីតុណ្ហភាព អតិបរមាមាន ពី 29 ទៅ 31 អង្សាសេ ហើយអាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គររន្ទះ និងខ្យល់កន្ត្រាក់។ ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមាមានពី 23 ទៅ 25 អង្សាសេ និងសីតុណ្ហភាព អតិបរមាមាន
ពី 28 ទៅ 30អង្សាសេ ដឹងអាចមាន ភ្លៀង ក្នុងកម្រិតពីមធ្យម ទៅខ្លាំង។ នៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់ក្នុងកម្រិត ពីមធ្យមទៅខ្លាំង។ នៅលើផ្ទៃសមុទ្រខ្យល់ខ្លាំង ភ្លៀងក៏ខ្លាំង ធ្វើអោយរលោងមានកម្ពស់ខ្ពស់។

ស្អែកតាមស្ថានភាព បែបនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវ ដល់សាធារណជន សូមប្រុងប្រយ័ត្នចំពោះ បាតុភូត ធាតុអាកាស នានាដែលអាច បង្កគ្រោះថ្នាក់ ដែលកើតមានឡើង ជាយថាហេតុ ពិសេសនៅតំបន់មាត់សមុទ្រ និងក្នុងលំហសមុទ្រ៕ ប្រភព វិទ្យុជាតិ កម្ពុជា