ថ្ងៃនេះ អ្នកជំងឺ​កូវី​ដ​១៩ បាន​ជាសះស្បើយ​ថ្មី​ចំនួន​៥​ទៀត ធ្វើឲ្យ​អ្នក​ជាសះស្បើយស​រុប​កើនដ​ល់​៩៦​នាក់ ហើយ​ពុំ​មាន​ករណី​អ្នក​ឆ្លង​ថ្មី​ទេ​

ក្រសួង​សុខាភិបាល បាន​ចេញ​ប្រកាស​នៅ​ថ្ងៃ​១៥​មេសា​នះថា​មាន​អ្នកជំងឺ​កូវី​ដ​១៩ បាន​ជាសះស្បើយ​ថ្មី​ចំនួន​៥​នាក់​ទៀត ធ្វើឲ្យ​ចំនួន​អ្នក​ជាសះស្បើយ​កើនឡើង​រហូត​ដល់​៩៦​នាក់ ហើយ​ពិសេស​បំផុត​ពុំ​មាន​ករណី​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​ថ្មី​ទេ​។​

​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​ធ្លាក់ចុះ​មក​ត្រឹម​ចំនួន​២៦​នាក់ នៃ​អ្នក​ឆ្លង​សរុប​១២២​នាក់​។​

​ករណី​ជា​សះស្បើយ​មាន​ចំនួន​៥​នាក់​រួមមាន​៖

​បុរស​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​២​នាក់ អាយុ​៥១​ឆ្នាំ និង​អាយុ​៣៤​ឆ្នាំ មកពី​ប្រទេស​ម៉ាឡេស៊ី ជា​អ្នក​ធ្វើ​ការងារ​សាសនា​នៅតាម​ភូមិ​ឃុំ ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​

​បុរស​ជនជាតិ​ខ្មែរ អាយុ​៤០​ឆ្នាំ ដែល​ស្នាក់នៅ​សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បាន​លាប់​ជំងឺ​កូវី​ដ​-១៩​នោះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ជនជាតិខ្មែរ​០២​នាក់ មាន​បុរស​អាយុ​៤៥​ឆ្នាំ ជា​អ្នក​ដែល​បាន​វិលត្រឡប់ មក​ពី​ការចូលរួម​ពិធី​សាសនា នៅ​ប្រទេស​ម៉ាឡេស៊ី និង​ស្ត្រី​អាយុ​៤១​ឆ្នាំ ជា​ភរិយា​បុរស​អាយុ​៤២​ឆ្នាំ អ្នកជំងឺ​ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​សូ​ភី​២ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​៕​